មូស្គូ៖ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនទាន់បានត្រៀម ខ្លួនរួចជាស្រេចក្នុងការលុបបំបាត់ ការលំបាកជុំវិញការងារ នៃបេសកកម្មការទូត នៃប្រទេសទាំងពីរនៅឡើយទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Ushakov បានលើកឡើងថា “ខ្ញុំអាចសន្មត់ថា ភាគីអាមេរិក ទោះបីជាមានចលនាខ្លះ វឌ្ឍនភាពខ្លះ មិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីនិយាយលាយ៉ាងធ្ងន់ធ្ងរ ចំពោះការលំបាក ដែលត្រូវបានបង្កើតឡើងជុំវិញ ការងារ នៃបេសកកម្មការទូត” Ushakov បាននិយាយ។ លោកបានបន្ថែមថា នាយកដ្ឋានបរទេសនៃប្រទេសទាំងពីរនឹង “ប្រហែលជាយល់ព្រម” ដើម្បីបន្តការពិគ្រោះយោបល់ ដើម្បីលុបបំបាត់ការមិនពេញចិត្ដ នៅក្នុងទំនាក់ទំនងទ្វេភាគី។
លោកបានកត់សម្គាល់ថាការចរចា រួមមានបញ្ហាស្មុគស្មាញជាច្រើន ហើយថា លោកសង្ឃឹមថា ដំណើរការនេះនឹងបន្ត។ រុស្ស៊ី និងអាមេរិក បានធ្វើការពិគ្រោះយោបល់ ពីរជុំនៅថ្ងៃទី ២៧ ខែកុម្ភៈ និងថ្ងៃទី ១០ ខែមេសា រៀងខ្លួននៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ កាលពីថ្ងៃទី១៦ ខែមិថុនា រុស្ស៊ី បានឲ្យដឹងថា សហរដ្ឋអាមេរិក បានលុបចោលផែនការ សម្រាប់កិច្ចចរចាបន្ទាប់ទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា
