ព័ត៌មានអន្តរជាតិ

លោក Orban បញ្ជាក់ថា ពលរដ្ឋហុងគ្រី៩៥ភាគរយ គឺប្រឆាំងទៅនឹងសមាជិកភាព របស់អ៊ុយក្រែននៅអឺរ៉ុប

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTនាយករដ្ឋមន្ត្រីហុងគ្រី ភាគច្រើនលើសលប់ប្រឆាំង នឹងការចូលសហភាព អឺរ៉ុប របស់អ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ ដោយនាយករដ្ឋមន្ត្រីហុងគ្រី ផ្ទាល់គឺលោក Viktor Orban។

Voks 2025 referendumគឺជាការបោះឆ្នោត ពិគ្រោះយោបល់ដែលបានសួរសំណួរ តែមួយគត់គឺ”តើអ្នកគាំទ្រ សមាជិកភាពសហភាពអឺរ៉ុប របស់អ៊ុយក្រែនទេ?” ដែលដំណើរការនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាល ខែមេសា ដល់ថ្ងៃទី២០ខែមិថុនាកន្លងទៅនេះ។

យោងតាម ​​Orban ប្រជាជនហុងគ្រី ចំនួន២,១៦៨,៤៣១ នាក់ ឬប្រមាណជា៩៥ភាគរយនៃអ្នក ដែលបានបោះឆ្នោតបានបដិសេធ សេចក្តីប្រាថ្នា របស់សហភាពអឺរ៉ុប ដែលចង់ឲ្យអ៊ុយក្រែនចូលជាសមាជិក។

លោក Orban បានប្រាប់អ្នកយកព័ត៌មានថា ៖៩៥ភាគរយ នៃការបោះឆ្នោតគឺបានឆ្លើយតថា “ទេ” ហើយ៥ភាគរយឆ្លើយថា “អូខេ”ហើយ ខ្ញុំនឹងនិយាយនៅថ្ងៃនេះ ក្នុងសំឡេង របស់ជនជាតិ ហុងគ្រីជាងពីរលាននាក់ថា ហុងគ្រីមិនគាំទ្រការចូល ជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែនទេដែលទាំងអស់ នេះសុទ្ធតែជារឿងពិតទ។

លោកបានសង្កត់ធ្ងន់ថា ជំហររបស់ហុងគ្រី មិនអាចរំលងបានទេ ដោយសារសមាជិកភាពរបស់អ៊ុយក្រែន ទាមទារការយល់ព្រមជាឯកច្ឆ័ន្ទពីប្រទេស សមាជិកសហភាពអឺរ៉ុបទាំង ២៧៕

ប្រែសម្រួល៖ស៊ុនលី

To Top