វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យដឹងថា លោកនឹងពិចារណាបញ្ជាឱ្យមានការវាយប្រហារយោធាមួយផ្សេងទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ បង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។
លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោកបានទម្លាក់ផែនការ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលពីមុនត្រូវបានពិភាក្សាជាផ្នែកនៃការបើកការទូតដ៏មានសក្តានុពលមួយ។
ក្រោយមកកាលពីថ្ងៃសុក្រ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយ ដែលនឹងកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការចាប់ផ្តើមសកម្មភាពយោធាបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការយល់ព្រមពីសភា៕
ប្រែសម្រួល ឈូក បូរ៉ា
