ព័ត៌មានអន្តរជាតិ

ឥណ្ឌា ធ្វើការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់ ប៉ាគីស្ថាន ជុំវិញហេតុការណ៍វាយប្រហារ ភេវរកម្មសម្លាប់ទាហាន១៣នាក់ នៅក្នុងទឹកដីប៉ាគីស្ថាន

xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់របស់ប៉ាគីស្ថានថា ខ្លួននៅពីក្រោយការវាយប្រហារ ភេរវកម្មដ៏សាហាវនៅសង្កាត់ North Waziristan កាលមុននេះបន្តិច ដោយហៅការអះអាងនេះថា មិនពិត និងចងគំនុំប៉ុណ្ណោះ ។

ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ទីក្រុងញូវដែលីថា បានឧបត្ថម្ភភេរវកម្មបន្ទាប់ពីការ វាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន ។

ក្នុង​ការ​វាយ​ប្រហារ​នោះ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់ ​បាន​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿង ​ផ្ទុះ​ចូល​ទៅ​ក្នុង​ក្បួន​យោធា បន្ទាប់​មក​ដោយ​ការ​បាញ់​មិន​រើស​មុខទៅលើអ្នកចូលរួមទាំងអស់ ដែលមានទាំងពលរដ្ឋស៊ីវិលផងដែរ ។

កងទ័ពប៉ាគីស្ថានបាននិយាយថា ទាហាន១៣នាក់បានស្លាប់ និងជនស៊ីវិល៣នាក់បានរងរបួស ក្នុងនោះមានកុមារពីរនាក់។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ដំបូង​ ដោយ​លើក​ឡើង​ពី​អាជ្ញាធរ​ថា ជន​ស៊ីវិល ២៩ នាក់​បាន​រង​របួស​ក្នុង ​ការ​វាយ​ប្រហារ​នោះ។

ប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុអង្គភាពសេវាកម្មរបស់កងទ័ពប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ឥណ្ឌាថាបានគាំទ្រពួកភេរវករថានៅក្នុងការវាយប្រហារដោយកំសាក បានរៀបចំផែនការ និងរៀបចំដោយរដ្ឋភេរវករឥណ្ឌា៕

ប្រែសម្រួល៖ស៊ុនលី

To Top