ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា បានសម្លាប់ស្ថាបនិក ក្រុមហាម៉ាសម្នាក់ ដែលជាមេគំនិតរៀបចំផែនការ វាយប្រហារ កាលពីថ្ងៃទី៧ខែតុលា

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDF បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានជោគជ័យសម្លាប់ បានបុរសម្នាក់ដែលមានឈ្មោះថា Hakham Muhammad Issa Al-Issa ដែលត្រូវបានពិពណ៌នាថា ជាសហស្ថាបនិកម្នាក់នៃក្រុមហាម៉ាស់ និងជាមេក្លោងនៃការលុកលុយ ដ៏ប្រល័យកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ​របស់​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន ​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រហែល ១២០០ នាក់​បាន​ស្លាប់ ដោយ​មាន​មនុស្ស ២៥០ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង ។

ជាការឆ្លើយតប អ៊ីស្រាអែល បានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ។ កម្លាំងយោធាIDF បាន​ដាក់​តំបន់​ប៉ាឡេស្ទីន​ ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​កាំភ្លើង​ធំ និង​ការ ​វាយ​ប្រហារ​តាម​អាកាស ជច្រើនលើកច្រើនសា។

យោងតាមកម្លាំង ​​IDF លោក Issa ដែល ដឹកនាំការកសាងកម្លាំង ហ្វឹកហ្វឺន និងរៀបចំផែនការការសម្លាប់រង្គាលថ្ងៃទី ៧ខែតុលា របស់ពួកហាម៉ាស ត្រូវបានសម្លាប់នៅហ្គាហ្សាកាលពីថ្ងៃសុក្រ។

សេចក្តីប្រកាសដដែលបានអះអាងទៀតថា៖បុរសរូបនេះបានបម្រើការជាប្រធានទីស្នាក់ការគាំទ្រការប្រយុទ្ធ និងការវាយប្រហារតាមអាកាស និងទ័ពជើងទឹក ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងទ័ព IDF ដែលប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល៖ស៊ុនលី

To Top