គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអាទិត្យ ដើម្បីដកប្រទេសអ៊ុយក្រែន ចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រឹត្យនេះអនុម័តការ សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញា “ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពអ៊ុយក្រែន” ។ សមាជិកសភាអ៊ុយក្រែន លោក Roman Kostenko បានឲ្យដឹងថា ការដកខ្លួននឹងចូលជាធរមាន នៅពេលដែលវាឆ្លងកាត់សភា ។
លោក Kostenko បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា “រុស្ស៊ីមិនមែនជាភាគីនៃអនុសញ្ញានេះទេ «យើងមិនអាចនៅជាប់ព្រំដែនបានទេ នៅពេលដែលសត្រូវគ្មាន ដែនកំណត់» ។ គួរបញ្ជាក់ថា អ៊ុយក្រែន បានចុះហត្ថលេខាលើអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ ១៩៩៩ ហើយបានផ្តល់សច្ចាប័ន វានៅឆ្នាំ២០០៥ ៕
ប្រែសម្រួល ឈូក បូរ៉ា
