ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់គម្រាមអ៊ុយក្រែនថា នឹងអាចជួបនឹងផលលំបាក ជាបន្តបន្ទាប់ក្នុងករណី បញ្ចេញមតិយោបល់ចុងក្រោយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងតេហរ៉ង់ បានកោះហៅភាគីកាទូតអ៊ុយក្រែន ហើយបានធ្វើការតវ៉ាជាផ្លូវការ ជុំវិញការលើកឡើងរបស់មន្ត្រីអ៊ុយក្រែន ក្នុងការគាំទ្រដល់ការវាយប្រហារ របស់អាមេរិកអ៊ីស្រាអែល នាពេលថ្មីៗនេះលើប្រទេសនេះ។
កាល​ពី​ដើម​ខែ​នេះ អ៊ីស្រាអែល​បាន​វាយ​ប្រហារ​អ៊ីរ៉ង់ ដោយ​អះអាង​ថា ក្រុង​តេហរ៉ង់​ជិត​បញ្ចប់​ការ​ផលិត បានជោគជ័យនូវ​គ្រាប់​បែក​នុយក្លេអ៊ែរ ។
ក្រោយមកទីក្រុងវ៉ាស៊ីនតោន ក៏បានចូលរួមយុទ្ធនាការ ទម្លាក់គ្រាប់បែកផងដែរ ។ អ៊ីរ៉ង់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​បាន​សងសឹក។ សង្រ្គាមរយៈពេល១២ថ្ងៃបានបញ្ចប់នៅក្នុងបទឈប់បាញ់ ដែលសម្របសម្រួលដោយ សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ លើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់ បានបរិហារ នូវអ្វីដែលខ្លួនហៅថា ជាការអត្ថាធិប្បាយ មិនសមហេតុផលដែលធ្វើឡើង ដោយមន្ត្រីអ៊ុយក្រែនមួយចំនួន ទាក់ទងនឹងការឈ្លានពានរបស់របប Zionist និងការឈ្លានពាន របស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។

អ្នកការទូតអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានធានាដល់មន្ត្រីអ៊ីរ៉ង់ថា ការតវ៉ានឹងត្រូវបញ្ជូនទៅទីក្រុងគៀវ ដោយមិនបង្អង់យូរឡើយ។ អាជ្ញាធរអ៊ីរ៉ង់បានព្រមានអ៊ុយក្រែនអំពី ផលវិបាក ប្រសិនបើអ្វីដែលពួកគេបានពិពណ៌នាថាជា សកម្មភាពអរិភាព និងបង្កហេតុ ដដែលៗនៅតែបន្តបែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top