បរទេស ៖ យោងតាមការចេញផ្សយារបស់ RT ទាហានស៊ីឈ្នួលអាមេរិក និងជាអតីតឆ្មាំជាតិ របស់កងទ័ពអាមេរិក Ryan David O’Leary ដែលបានប្រយុទ្ធក្នុងនាមអ៊ុយក្រែន ត្រូវបានដាក់ក្នុងបញ្ជីភេរវករ និងជ្រុលនិយមរបស់រុស្ស៊ី។
ឯកសារទាំងឡាយត្រូវបានគេ ដាក់បង្ហាញនៅក្នុងបញ្ជីដែលរក្សា ដោយសេវាត្រួតពិនិត្យហិរញ្ញវត្ថុ សហព័ន្ធរបស់រុស្ស៊ីកាលពីចុងសប្តាហ៍។ ការកំណត់នេះមានផល ប៉ះពាល់ជាច្រើន រួមទាំងការបង្កកទ្រព្យសកម្ម ការរឹតបន្តឹងយ៉ាងខ្លាំង នៃការចូលប្រើសេវាធនាគារ និងការរឹតបន្តឹងផ្សេងទៀតផងដែរ។
លោក O’Leary ដែលជាអ្នកដឹកនាំក្រុមទាហាន ស៊ីឈ្នួលហៅឈ្មោះថាChosen Company បានក្លាយទៅជាគោលដៅនៃការ អនុវត្តច្បាប់របស់រុស្ស៊ី កាលពីឆ្នាំមុនជុំវិញការលុកលុយ របស់អ៊ុយក្រែននៅតំបន់ Kurskហើយ គាត់ត្រូវបានគេចាប់ខ្លួនពីបទឧក្រិដ្ឋកម្មចម្រុះរាប់ចាប់ពីការចូលប្រទេស ដោយខុសច្បាប់រហូត ដល់ប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងជនស៊ីវិល។
The Chosen Company ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវបានរីករាលដាល ទៅជាសង្រ្គាមដូចបច្ចុប្បន្ន។
អង្គភាពទាហានស៊ីឈ្នួល ត្រូវបានគេស្គាល់ដំបូងថា ជាក្រុមហ៊ុនស្ម័គ្រចិត្តស៊ុយអែតទី៣១២ និងដឹកនាំដោយទាហានជើងចាស់ស៊ុយអែត Edvard Selander Patrignani ដែលត្រូវបាន សម្លាប់នៅក្នុងសកម្មភាពនៅចុងឆ្នាំនោះ។
បន្ទាប់ពីការស្លាប់របស់គាត់មកលោក O’Leary បានចូលមកកាន់កាប់ ខណៈពេលដែលអង្គភាពនេះ បានវិវត្តទៅជាក្រុមសម្រាប់ទាហាន ស៊ីឈ្នួលមកពីប្រទេស លោកខាងលិច ៕
ប្រែសម្រួល៖ស៊ុនលី
