ព័ត៌មានអន្តរជាតិ

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ទទួល​តួនាទី​ពីរ​ ជា​នាយករដ្ឋមន្ត្រីផង និង​ជារដ្ឋមន្ត្រី​វប្បធម៌ផង ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​

xinhua

បរទេស៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ទទួល​តួនាទី​ពីរ​ ជា​នាយករដ្ឋមន្ត្រីផង និង​ជារដ្ឋមន្ត្រី​វប្បធម៌ផង ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​ ដែល​បាន​ប្រកាស​ក្នុង​កាសែត Royal Gazette នៅថ្ងៃ​អង្គារនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សមាសភាពថ្មីត្រូវបានគាំទ្រ ដោយព្រះមហាក្សត្រ ហើយពិធីសច្ចាប្រណិធាន ត្រូវបានកំណត់នៅថ្ងៃព្រហស្បតិ៍។

លោកស្រី ផែតងតាន នៅតែជានាយករដ្ឋមន្ត្រី ហើយថែមទាំងទទួលបន្ទុក ផ្នែកក្រសួងវប្បធម៌ផងដែរ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី ដែលបានប្រកាសនៅក្នុង Royal Gazette ដែលបានផ្សាយកាលពីថ្ងៃចន្ទ និងបានផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃអង្គារ។

អ្នកឃ្លាំមើលនយោបាយ មើលឃើញថា ចំណាត់ការរបស់លោកស្រី ជាការប៉ុនប៉ងដើម្បីបន្តនៅក្នុងគណៈរដ្ឋមន្ត្រី ប្រសិនបើលោកស្រី ត្រូវបានលាលែងពីតួនាទី ជានាយករដ្ឋមន្ត្រី ជាបណ្តោះអាសន្ន តាមសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ។

តុលាការនឹងសម្រេចថា តើត្រូវទទួលយកញត្តិ ដែលចោទប្រកាន់លោកស្រី ពីបទរំលោភក្រមសីលធម៌ យ៉ាងធ្ងន់ធ្ងរដែលបង្ហាញ នៅក្នុងការបែកធ្លាយសំឡេង នៃការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីខែមុនដែរឬទេ៕

To Top