ព័ត៌មានអន្តរជាតិ

អំពើហឹង្សារវាងក្រុមឈ្មួញ គ្រឿងញៀនដ៏មានឥទ្ធិពល នៅប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្ស ២០ នាក់ស្លាប់ ក្នុងនោះមានសាកសព ៤ នាក់ត្រូវបានគេកាត់ក្បាល

Xinhua

បរទេស ៖ អាជ្ញាធរបាននិយាយថា សាកសពមនុស្សចំនួន៤ ដែលត្រូវបានកាត់ក្បាល ត្រូវបានគេរកឃើញព្យួរពីលើស្ពានមួយក្នុងរដ្ឋធានីនៃរដ្ឋ Sinaloa ភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃការកើនឡើងនៃអំពើហឹង្សា ដែលបានសម្លាប់មនុស្ស ២០ នាក់ក្នុងរយៈពេលតិចជាងមួយថ្ងៃ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សង្រ្គាមបង្ហូរឈាម សម្រាប់ការគ្រប់គ្រង រវាងបក្សពួកពូកពីរនៃក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ដែលមានអំណាច បានប្រែក្លាយទីក្រុង Culiacan ទៅជាចំណុចកណ្តាលនៃអំពើហឹង្សា ក្រុមជួញដូរចាប់តាំងពីជម្លោះបានផ្ទុះឡើង កាលពីឆ្នាំមុនរវាងក្រុមទាំងពីរគឺ Los Chapitos និង La Mayiza ។

សាកសពលេចឡើងនៅរាយប៉ាយពាសពេញទីក្រុង Culiacán ជារៀងរាល់ថ្ងៃ ផ្ទះត្រូវបានប្រេះដោយគ្រាប់កាំភ្លើង ការបិទអាជីវកម្ម និងសាលារៀនត្រូវបានបិទជាប្រចាំក្នុងអំឡុងពេលរលកនៃអំពើហិង្សា។ យុវជន​ពាក់​ម៉ាស់​ជិះ​ម៉ូតូ​មើល​តាម​ផ្លូវ​សំខាន់ៗ​ក្នុង​ទីក្រុង។

កាលពីថ្ងៃច័ន្ទ រដ្ឋអាជ្ញារដ្ឋ Sinaloa បាននិយាយថា សាកសពមនុស្ស ៤ នាក់ ត្រូវបានគេប្រទះឃើញព្យួរ ក នៅលើស្ពានផ្លូវហាយវេ ដែលដឹកនាំចេញពីទីក្រុង ដោយក្បាលរបស់ពួកគេនៅក្នុងថង់ប្លាស្ទិកនៅក្បែរនោះ។

នៅលើផ្លូវហាយវេ ដដែលកាលពីថ្ងៃច័ន្ទ ក្រុមមន្ត្រីបាននិយាយថា ពួកគេបានរកឃើញ ជនរងគ្រោះជាបុរសចំនួន ១៦ នាក់ទៀត ដែលមានរបួសដោយគ្រាប់កាំភ្លើង ដោយត្រូវបានច្រកចូលទៅក្នុងឡាន ពណ៌ស ដែលក្នុងនោះម្នាក់ត្រូវបានកាត់ក្បាល ។ អាជ្ញាធរបាននិយាយថា សាកសពត្រូវបានបន្សល់ទុកជាមួយនឹងកំណត់ត្រាមួយ ជាក់ស្តែងពីក្រុមចោរប្លន់ម្នាក់ ទោះបីជាខ្លឹមសារ នៃកំណត់ត្រានេះ មិនត្រូវបានបង្ហាញ ឱ្យដឹងភ្លាមៗក៏ដោយ ៕
ប្រែប្រួលៈ ណៃ តុលា

To Top