បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចព្យួរ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ពីតំណែងដោយរង់ចាំការស៊ើបអង្កេត លើករណីលេចធ្លាយ តាមទូរស័ព្ទជាមួយអតីតមេដឹកនាំកម្ពុជា ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ចៅក្រមបានបោះឆ្នោត ជាឯកច្ឆ័ន្ទថ្ងៃអង្គារ ដើម្បីយកញត្តិចោទប្រកាន់លោកស្រី ពីបទរំលោភក្រមសីលធម៌ ហើយបានបោះឆ្នោត ៧ ទល់នឹង ២ ដើម្បីព្យួរលោកស្រីពីកាតព្វកិច្ច។
លោកស្រី Paetongtarn ប្រឈមមុខនឹងការមិនពេញចិត្ត កាន់តែខ្លាំងឡើង ចំពោះការដោះស្រាយជម្លោះព្រំដែន ចុងក្រោយបង្អស់ជាមួយប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធកាលពីថ្ងៃទី ២៨ ឧសភា ដែលទាហានខ្មែរម្នាក់ត្រូវបានសម្លាប់។ ការលើកឡើង តាមទូរស័ព្ទ ខណៈលោកស្រីធ្វើការទូតជុំវិញជម្លោះព្រំដែន បានបង្កឱ្យមានការតវ៉ាជាច្រើន និងការតវ៉ាជាសាធារណៈ។
លោកស្រី Paetongtarn បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងទទួលយក និងអនុវត្តតាមដំណើរការដ៏ខ្លី ទោះបីជាលោកស្រី មិនចង់ឃើញការងារ របស់លោកស្រីមានការរំខានក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា
