ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់អ្នកភូមិ Gala ទាំងអស់ នៃស្រុក Nyingchi មណ្ឌលBayi ទីក្រុង Nyingchi តំបន់Xizang ដោយបានលើកឡើង ការរំពឹងទុកដោយស្មោះចំពោះពួកគេ ។
លោក Xi Jinping បានថ្លែងក្នុងលិខិតថា បន្ទាប់ពីការអានសំបុត្ររួច ខ្ញុំបាននឹកឃើញដល់ដំណើរទស្សនកិច្ច របស់រូបខ្ញុំនៅភូមិ Gala កាលពីបួនឆ្នាំមុន។ ភូមិដ៏ស្រស់ស្អាត និងមានរបៀបរៀបរយ និងអ្នកភូមិដ៏កក់ក្តៅ និងមានភាពស្មោះត្រង់ បានធ្វើឱ្យរូបខ្ញុំបន្សល់ទុក នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ខ្ញុំបានដឹងថា ភូមិនេះមានការផ្លាស់ប្តូរថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រាក់ចំណូល របស់អ្នកភូមិបានកើនឡើង ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ។
