នៅក្នុងសាល តាំងពិព័រណ៌ប្រវត្តិសាស្ត្រ នៃបក្សកុម្មុយនីស្តចិន មានវត្ថុតាំងដ៏ពិសេសមួយ គឺលិខិតរបស់គណៈកម្មាធិការបដិវត្តន៍ នៃសហគមន៍ Wenanyi ស្រុកYanchuanខេត្ត Shaanxi កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៤ ដោយបានអនុម័តឱ្យលោកXi Jinpingចូលបក្សកុម្មុយនីស្តចិន ជាផ្លូវការ ។
ត្រឡប់ទៅឆ្នាំ១៩៦៩ លោក Xi Jinpingដែលមិនទាន់គ្រប់អាយុ១៦ឆ្នាំបានមកភូមិLiangjiaheស្រុកYanchuanខេត្តShaanxi ដើម្បីបម្រើការងារ ។
ក្នុងអំឡុងពេលនេះ លោកXi Jinping ខិតខំស្វាហាប់ ហើយស្វែងរកភាពរីកចម្រើន ។ លោកបានដាក់ពាក្យសុំចូល ជាសមាជិកគណបក្សកុម្មុយនីស្តចិន ជាច្រើនដង ។ កាលនោះដោយសារតែបរិយាកាស នយោបាយដ៏ស្មុគស្មាញ និងកត្តាគ្រួសារ ដំណើរការចូលបក្សរបស់លោក Xi Jinping ពោរពេញ ដោយឧបសគ្គ ប៉ុន្ដែលោកមិនដែលបោះបង់ឡើយ ។ នៅខែមករា ឆ្នាំ១៩៧៤ បន្ទាប់ពីបានដាក់ពាក្យសុំ ចូលបក្សចំនួន១០ច្បាប់ គណៈកម្មាធិការបក្ស សហគមន៍នៅទីបំផុតបានឯកភាព លើសំណើចូលបក្សរបស់លោកXi Jinping ហើយទទួលយកលោកជាសមាជិក។នៅខែមករា ឆ្នាំ១៩៧៤ លោក Xi Jinpingដែលមានអាយុ២០ឆ្នាំបានចូលកាន់តំណែង ជាលេខាធិការសាខាបក្សនៃភូមិLiangjiahe ។
តម្កល់ប្រជាជនជាចម្បង មិនផ្លាស់ប្ដូរបំណងដើម ។ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិម ចាប់ពីលេខាបក្សភូមិ Liangjiahe ដល់ជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន លោក Xi Jinpingតែងតែអនុវត្តនូវបំណងដើមនិងពាក្យសន្យារបស់លោកគឺ “ឱ្យប្រជាជនមានជីវភាពល្អ” ជាមួយនឹងសកម្មភាពជាក់ស្តែង ៕
