ព័ត៌មានអន្តរជាតិ

តើគណបក្ស នយោបាយដ៏ធំបំផុត លើពិភពលោក ត្រូវបានបង្កើតឡើង ដោយរបៀបណា?

ជាងមួយរយឆ្នាំមុន ពួកម៉ាក្សនិយមចិនបានបង្កើតបក្សកុម្មុយនីស្តចិន។ ពីសមាជិកចំនួន ៥០ នាក់ នាពេលដំបូង រហូតដល់សព្វថ្ងៃដែលមានសមាជិកជាង ១០០ លាននាក់ បក្សកុម្មុយនិស្តចិន បានក្លាយជាគណបក្ស នយោបាយដ៏ធំបំផុតលើពិភពលោក ។ តើវាបានរីកចម្រើន និងអភិវឌ្ឍមួយជំហានៗដោយរបៀបណា?

គណបក្សកុម្មុយនីស្តចិន អាចក្លាយជាគណបក្សនយោបាយដ៏ធំបំផុតលើពិភពលោក ជាបឋម វាត្រូវបានកំណត់ដោយធាតុពិត និងកម្មវត្ថុនៃគណបក្ស។ បក្សកុម្មុយនីស្តចិនគឺជាក្រុមឈានមុខនៃវណ្ណៈកម្មករចិន ប្រជាជនចិន និងប្រជាជាតិចិន ដែលបម្រើប្រជាជនដោយអស់ពីដួងចិត្ត។ សព្វថ្ងៃនេះ ដើម្បីសម្រេចបាននូវធ្វើឱ្យប្រទេសជាតិមានភាពខ្លាំងក្លា និងស្តារភារុងរឿងរបស់ប្រជាជាតិចិនឡើងវិញ វាកាន់តែចាំបាច់ក្នុងការរួបរួមប្រជាជនចំនួនជាង ១,៤ ពាន់លាននាក់ ពង្រីកជួរសមាជិកបក្ស ដើម្បីឱ្យអង្គការ និងសមាជិកបក្សដើរតួនាទីពេញលេញ។

បន្ទាប់មក ចរិតធ្វើបដិវត្តន៍លើខ្លួនឯងរបស់បក្សគឺសំខាន់ណាស់។ បក្សកុម្មុនីស្តចិនបានបង្កើត និងធំធាត់ក្នុងចំណោមបញ្ហាផ្ទៃក្នុង និងខាងក្រៅ ហើយក្លាហានហ៊ានប្រឈមមុខនឹងបញ្ហា និងធ្វើបដិវត្តន៍លើខ្លួនឯង។ រាល់ការកែតម្រូវកំហុស ក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការអភិវឌ្ឍ និងរីកចម្រើន។ បក្សកុម្មុនីស្តចិនតែងតែស្រូបយកកម្លាំងថ្មី ហើយតែងតែរក្សានូវកម្លាំងជីវិតតដ៏រឹងមាំ។

ជាងនេះទៅទៀត កម្លាំងទាក់ទាញ និងកម្លាំងរួបរួមដ៏រឹងមាំ របស់បក្សគឺមិនអាចមើលរំលងឡើយ ។ ចាប់តាំងពីបង្កើតឡើងមក បក្សកុម្មុយនីស្តចិន បានប្រកាន់ខ្ជាប់ នូវបេសកកម្មដើមរបស់ខ្លួន នៅក្នុងរយៈពេលផ្សេងៗគ្នា សកម្មជនជួរមុខមួយចំនួនធំ បានខិតជិតបក្សយ៉ាងសកម្ម។ ចាប់តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ មក ចំនួនសមាជិកបក្ស បានបន្តពង្រីក ដែលបង្ហាញពីកម្លាំងរស់រវើករបស់បក្ស។

អគ្គលេខាធិការបក្សលោក Xi Jinping បានគូសបញ្ជាក់ថា បក្សត្រូវតែធ្វើកិច្ចកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាគណបក្សនយោបាយដ៏ខ្លាំងក្លាបំផុត។ ដូចនេះ បក្សបានខិតខំប្រឹងប្រែង លើវិស័យជាច្រើន៖ ចាត់ទុកស្តង់ដារនយោបាយជាចម្បងនៅពេលអភិវឌ្ឍសមាជិកបក្ស និងផ្តោតលើការអភិវឌ្ឍ សមាជិកបក្សពីយុវជន និងវិស័យផ្សេងៗ។ ការអប់រំសមាជិកបក្សផ្តោតលើការកែលម្អគុណភាព និងប្រសិទ្ធភាព និងការប្រើប្រាស់គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មី មកលត់ដំសមាជិកបក្ស។ រំលេចពីការកសាងវិន័យ ដើម្បីរក្សាបាននូវភាពជឿនលឿន និងភាពបរិសុទ្ធរបស់បក្ស។

តួនាទីរបស់សមាជិកបក្សគឺទាក់ទងទៅនឹងមូលដ្ឋានគ្រឹះ និងសមត្ថភាពប្រយុទ្ធរបស់បក្ស។ នៅជួរមុខនៃកំណែទម្រង់ និងការអភិវឌ្ឍន៍ សមាជិកបក្សអនុវត្តភារកិច្ចរបស់ខ្លួន ច្នៃប្រឌិតថ្មី និងជួយសម្រចបាននូវបច្ចេកវិទ្យាសំខាន់ៗ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ កម្មាភិបាលប្រចាំភូមិជាង ៣ លាននាក់ប្រយុទ្ធនៅជួរមុខ ហើយខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍជនបទឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សមាជិកបក្សរាប់លាននាក់ ទៅកាន់ជួរមុខ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន។ល។ សមាជិកបក្សបានឈានមុខគេលើវិស័យផ្សេងៗ ហើយក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញ ការអភិវឌ្ឍរបស់បក្ស និងប្រទេស៕

To Top