បរទេស៖ លោក Suriya Jungrungreangkit ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរពីតំណែង ដោយសារមានការជជែកគ្នា តាមទូរស័ព្ទដែលបានបែកធ្លាយ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។
នៅថ្ងៃទី ១ ខែកក្កដា នៅវិមានរដ្ឋាភិបាល បន្ទាប់ពីតុលាការធម្មនុញ្ញទទួលយកញត្តិពាក់ព័ន្ធ នឹងការលេចធ្លាយសំឡេង នៃការសន្ទនារបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ជាមួយសម្តេចតេជោ ហ៊ុន សែន គឺតុលាការបានបញ្ជាឱ្យលោកស្រីផ្អាកភារកិច្ច ។
លើសពីនេះទៀត បងស្រីរបស់ Paetongtarn គឺ លោកស្រី Pintongta Shinawatra Kunakornwong បានមកដល់វិមានរដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រ។ ក្រោយមក Paetongtarn បាននិយាយទៅកាន់សេចក្តីសម្រេចរបស់តុលាការ ដោយទទួលយកការសម្រេចចិត្ត។
ជាមួយនឹងការព្យួរការងារ របស់ Paetongtarn ឧបការី របស់លោកស្រី គឺលោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ត្រូវបានតែងតាំង ឱ្យធ្វើជា នាយករដ្ឋមន្ត្រីស្តីទី។ លោក Phumtham ដែលជាប់ជួរដំបូងក្នុងតំណែង ជានាយករដ្ឋមន្ត្រីស្តីទីនោះ នៅមិនទាន់ចូល កាន់តំណែង នៅឡើយទេ បន្ទាប់ពីការតែងតាំងថ្មីរបស់លោកជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែងបន្ទាប់ពីធ្វើសច្ចាប្រណិធាន ជាមួយគណៈរដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ៣ ខែកក្កដា៕
