បរទេស ៖ ក្រុមបាតុករ Ruam Palang Paendin បានប្តេជ្ញាថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយទៀត នៅពាក់កណ្តាលខែសីហា ក្នុងការប៉ុនប៉ង ដើម្បីបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង និងការដកបក្សសម្ព័ន្ធចេញ ពីរដ្ឋាភិបាលដឹក នាំដោយគណបក្សភឿថៃ។
យោងតាមសារព័ត៌មាន PBS របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញផ្អាកពី តួនាទីជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកស្រីនៅតែរក្សាតំណែង នាយករដ្ឋមន្ត្រីដដែល ដោយរង់ចាំការសម្រេចពីតុលាការ ។
ក្រុមនេះបានធ្វើមហាបាតុកម្មអហិង្សាម្តងហើយ នៅវិមានជ័យជំនះនៅថ្ងៃទី២៨ ខែមិថុនា។ មេដឹកនាំបាតុករម្នាក់គឺលោក Jatuporn Prompan បាននិយាយជាថ្មីថា ក្រុម Ruam Palang Paendin បដិសេធការធ្វើរដ្ឋប្រហារ ប៉ុន្តែទន្ទឹមនឹងនេះ ក៏បដិសេធតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn ផងដែរ ។
លោកបានចោទប្រកាន់គណបក្សភឿថៃ ថាមានពុតត្បុត ចំពោះការប្រកាសប្រឆាំង រដ្ឋប្រហាររបស់ខ្លួន ខណៈដែលមានការសហការ ជាមួយអង្គការ សហប្រជាជាតិ និងគណបក្ស Palang Pracharath ដែលទាំងពីរត្រូវបានបង្កើតឡើង ដោយអ្នកធ្វើរដ្ឋប្រហារ ក្នុងការបង្កើតរដ្ឋាភិបាល៕
ប្រែសម្រួលៈ ណៃ តុលា
