ព័ត៌មានអន្តរជាតិ

ឆេះរោងចក្រផលិតឱសថ នៅភាគខាងត្បូងប្រទេស ឥណ្ឌា អ្នកស្លាប់កើនដល់ ៣៦នាក់ និងរបួសជាច្រើននាក់

RT News

បរទេស៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឆេះ ដ៏ធំកាលពីថ្ងៃច័ន្ទ នៅរោងចក្រផលិតឱសថ ក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងហោចណាស់ ៣៦ នាក់ ខណៈមនុស្ស ជាច្រើននាក់ទៀតរងរបួស។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកដ្ឋានពន្លត់អគ្គីភ័យបានរកឃើញ សាកសពកម្មករ ៣៤ នាក់ចេញពីកន្លែងគ្រោះថ្នាក់ នៅក្នុងតំបន់ឧស្សាហកម្ម ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីរដ្ឋធានីរបស់រដ្ឋ Hyderabad , នេះបើតាមនាយកសេវាកម្ម អគ្គីភ័យរបស់រដ្ឋ គឺ លោក Narayana Rao បានប្រាប់សារព័ត៌មាន The Associated Press។

ផ្ទាំងពាណិជ្ជកម្ម

លោក Rao បាននិយាយថា កម្មករពីរនាក់ផ្សេងទៀត បានស្លាប់ដោយសារការរលាក ហើយត្រូវបានគេប្រកាសថាបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។ លោកបន្តថា កម្មករដែលរងរបួសជាច្រើននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Rao បាននិយាយថា “រចនាសម្ព័ន្ធទាំងមូល នៃរោងចក្របានបាក់រលំ ។ ភ្លើងត្រូវបានពន្លត់ ហើយយើងសង្ឃឹមថា នឹងបញ្ចប់ការយកកំទេចកំទី ចេញក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ” ៕

To Top