បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមគណៈរដ្ឋមន្ត្រី របស់អ៊ីស្រាអែល មួយក្រុមមកពីគណបក្ស Likud របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ក្នុងការបញ្ចូលតំបន់ West Bank ទៅក្នុងទឹកដីអ៊ីស្រាអែល ឲ្យបានមុនដំណាច់ខែនេះ។
រដ្ឋមន្ត្រីសរុបចំនួន១៥រូបក៏ដូចជាប្រធានសភា លោក Amir Ohana បានចុះហត្ថលេខាលើលិខិតមួយ ដោយអះអាងថា ការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់នេះនឹងបង្ក ការគំរាមកំហែងជាច្រើនទៀត ទៅដល់អ៊ីស្រាអែល និងគោលនយោបាយដោះស្រាយរបស់ខ្លួន។
ការផ្លាស់ប្តូរគួរតែត្រូវបានធ្វើឡើង មុនពេលបញ្ចប់នៃសម័យប្រជុំរដូវក្តៅ របស់សភានៅថ្ងៃទី២៧ខែមិថុនា លិខិតដែលបានចេញផ្សាយ កាលពីថ្ងៃពុធដោយបន្ថែមថា ក្រុងយេរូសាឡឹម ខាងលិច គួរតែចាប់យក ពេលវេលាបន្ទាប់ពីការចុះខ្សោយ នៃអ៊ីរ៉ង់និងសម្ព័ន្ធមិត្ត នៅក្នុងតំបន់នៅក្នុងជម្លោះនាពេលថ្មីៗនេះជាមួយ អ៊ីស្រាអែលផង។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich ដែលខ្លួនគាត់មិនមែនជាសមាជិកនៃគណបក្ស Likud ក៏បានលើកសរសើរអំពីគំនិតផ្តួចផ្តើមនេះដែរ ហើយបានអះអាងថា ការតាំងទីលំនៅនៃរដ្ឋបាលរបស់អ៊ីស្រាអែល នៅតំបន់ West Bank នឹងត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមបញ្ជារបស់រដ្ឋាភិបាល និងបង្កើតការគ្រប់គ្រង ស្របច្បាប់នៅទីនោះ។
ប្រធានក្រុមនៃអ្នកដែលបានសរសេរញត្តិស្នើសុំនេះក៏បានអះអាងផងដែរថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការផ្លាស់ប្តូរបែបនេះ ដោយសារតែ អ៊ីស្រាអែលកំពុងមានភាពជាដៃគូយុទ្ធសាស្ត្រ ការគាំទ្រជាច្រើនបូករួមជាពិសេសការគាំទ្ររបស់សហរដ្ឋអាមេរិក និងប្រធានាធិបតី Donald Trump៕
ប្រែសម្រួល៖ស៊ុនលី
