បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីក្រុងមូស្គូបានប្រកាស ទទួលស្គាល់ជាផ្លូវការនូវក្រុមតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយក្លាយជាមហាអំណាចដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយរដ្ឋាភិបាលអ៊ីស្លាម ។
តុលាការកំពូលនៃប្រទេសរុស្ស៊ី បានសម្រេចចិត្តក្នុងការដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករក្នុង ខែមេសាហើយដោយមានប្រសិទ្ធភាពស្របច្បាប់ ចំពោះសកម្មភាពរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីការតែងតាំងក្នុងឆ្នាំ២០០៣។
ចលនាអ៊ីស្លាមបានវិលត្រឡប់ មកកាន់អំណាចវិញក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកខ្លួនភ្លាមៗទាំងគួរឲ្យភ្ញាក់ផ្អើលដោយកងកម្លាំងអាមេរិក និងអង្គការណាតូ ហើយបានប្តូរ ឈ្មោះប្រទេសជា អេមីរ៉ាតអ៊ីស្លាមអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បានទទួលយកជាផ្លូវការនូវលិខិតបញ្ជាក់ អត្តសញ្ញាណរបស់ឯកអគ្គរដ្ឋទូត ទើបតែងតាំងថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថានប្រចាំ នៅទីក្រុងមូស្គូ លោក Ghulam Hassan ដែលជាជំហានមួយ ដែលត្រូវបានគេមើលឃើញថា ជាការបង្កើតទំនាក់ទំនងការទូត។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ទង់ជាតិតាលីបង់សខ្មៅត្រូវបាន លើកនៅលើស្ថានទូតអាហ្វហ្គានីស្ថានក្នុងទីក្រុងមូស្គូ ដែលជាទង់ដំបូងដែលបានហោះហើរ នៅទីនោះចាប់តាំងពីឆ្នាំ២០២១ហើយពួកតាលីបង់ បានហាមឃាត់ពណ៌បីពណ៌ ខ្មៅ ក្រហម និងបៃតងពីមុនរបស់ប្រទេសនេះ បន្ទាប់ពីបានដណ្តើមអំណាចមកវិញ ៕
ប្រែសម្រួល៖ស៊ុនលី
