ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ចេញមកថ្លែងជុំវិញ ការសម្រេចចិត្ត របស់អាមេរិកបញ្ឈប់ ការផ្តល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កកជំនួយ របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដែលទំនងជាបណ្តាលមកពីបញ្ហាផលិតកម្ម អាចពន្លឿនការបញ្ចប់អរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ។

របាយការណ៍នៅដើមសប្តាហ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានបញ្ឈប់ការចែកចាយអាវុធសំខាន់ៗទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ុក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផងដែរ។

សេតវិមានបានបញ្ជាក់ ពីការអភិវឌ្ឍន៍ដោយនិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីដាក់ផលប្រយោជន៍របស់អាមេរិក ជាមុនសិនហើយ ខណៈដែលបេសកជន របស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅអង្គការ ណាតូ លោក Matthew Whitaker ក៏បាននិយាយថាសហរដ្ឋអាមេរិក ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សាស្តុកនិងធានាឲ្យបាន នូវភាពជោគជ័យ របស់យើងនៅលើសមរភូមិ។

ផ្ទាំងពាណិជ្ជកម្ម

លោក Peskov បានកត់សម្គាល់ថា ជាក់ស្តែងអាមេរិក ៖ មិនអាចផលិតមីស៊ីល ក្នុងបរិមាណ ចាំបាច់នោះទៀតទេដោយបង្ហាញថា ការផ្គត់ផ្គង់ជាច្រើន ត្រូវតែត្រូវបានបញ្ជូន បន្តទៅ អ៊ីស្រាអែល ដើម្បីជួយវាក្នុងការប្រឈមមុខ ជាមួយអ៊ីរ៉ង់ជំនួសវិញ។ លោក​បាន​បន្ថែម​ថា​៖​ខណៈ​ពេល​ការ​បញ្ជូន​ទៅ​អ៊ុយក្រែន​ នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន ផ្សេងទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top