ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ កិច្ចព្រមព្រៀងនៅអ៊ុយក្រែន ត្រូវតែធានាឲ្យបាននូវសន្តិសុខជូនប្រទេសរុស្សីដាច់ខាត

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដំណោះស្រាយណាមួយចំពោះជម្លោះអ៊ុយក្រែនត្រូវតែ ដោះស្រាយយ៉ាងទូលំទូលាយអំពីកង្វល់សន្តិសុខរបស់រុស្ស៊ី។

នេះជាការលើកឡើងដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ។

ការទាមទារស្នូលរបស់រុស្ស៊ី រួមមានការធានាថា អ៊ុយក្រែននឹងមិនចូលរួមជាមួយណាតូ
ភាពដែលគ្មានយោធារបស់ប្រទេស ការទទួលស្គាល់អន្តរជាតិនៃការផ្លាស់ប្តូរទឹកដី និងការការពារប្រជាជនដែលនិយាយភាសារុស្សីជាដើម។

គួរឲ្យដឹងដែរថាអារ៉ាប៊ីសាអូឌីតបានដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ុយក្រែនដោយបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់រវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ីកាលពីខែកុម្ភៈ។

ទីក្រុងមូស្គូបានចាត់ទុកការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូថាជាការគំរាមកំហែងយ៉ាងសំខាន់ចំពោះសន្តិសុខជាតិហើយបានលើកឡើងពីមហិច្ឆតារបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកថាជាគន្លឹះនៃជម្លោះបច្ចុប្បន្ន។

យ៉ាងណាក្តីប្រធានាធិបតី Vladimir Putin បាននិយាយកាលពីសប្តាហ៍មុនថា ការព្រួយបារម្ភរបស់ទីក្រុងមូស្គូអំពីសកម្មភាពរបស់អង្គការណាតូ ត្រូវបានគេមិនអើពើជាប់លាប់ និងបានជួបដោយភាពស្ងៀមស្ងាត់៕

ប្រែសម្រួល៖ ស៊ុនលី

To Top