ព័ត៌មានអន្តរជាតិ

អាមេរិក-អ៊ុយក្រែន ព្រមព្រៀងគ្នា ពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងគៀវ

xinhua

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី  បានឲ្យដឹងថា លោកបានពិភាក្សាអំពីសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មេដឹកនាំទាំងពីរបានយល់ព្រមថា នឹងធ្វើការរួមគ្នា ដើម្បីពង្រឹងការការពារផ្ទៃមេឃនៃប្រទេសអ៊ុយក្រែន។

យោងតាម ​លោក ហ្សេឡិនស្គី បានឲ្យដឹងថា មេដឹកនាំក៏បានពិភាក្សាអំពីសមត្ថភាពឧស្សាហកម្មការពារជាតិ និងលទ្ធភាពនៃការផលិតរួមគ្នាផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី បានលើកឡើងថា ការសន្ទនាក៏បានគ្របដណ្តប់លើលទ្ធកម្ម និងការវិនិយោគទៅវិញទៅមក ស្ថានភាពការទូត និងកិច្ចសហប្រតិបត្តិការរបស់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិដទៃទៀត។

សេតវិមាន និងមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋបាលលោក ត្រាំ បានផ្អាកផ្នែកខ្លះនៃជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីការត្រួតពិនិត្យឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ត្រាំ បាន​លើកឡើងថា លោក​មិន​មាន​ការ​រីក​ចម្រើន​ណា​មួយ​លើ​ជម្លោះ​អ៊ីរ៉ង់ និង​អ៊ុយក្រែន អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top