ព័ត៌មានអន្តរជាតិ

ភ្លើងឆេះ Apartment កម្ពស់ ៥ជាន់ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម សម្លាប់មនុស្ស ៨នាក់

VN Express

បរទេស៖ អគ្គីភ័យដែលបានឆាបឆេះ កាលពីយប់ថ្ងៃអាទិត្យនៅក្នុងអគារ Apartment កម្ពស់ ៥ជាន់ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារ ២នាក់ផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១០យប់ ។ នៅក្នុងអគារ Apartment នៅជាន់ទីមួយនៃអគារ Doc Lap នៅលើផ្លូវ Do Doc Long ក្នុងតំបន់ Phu Tho Hoa ។

អ្នកជិតខាងបានព្យាយាមពន្លត់អណ្តាតភ្លើង ដោយប្រើបំពង់ពន្លត់អគ្គីភ័យចល័ត ប៉ុន្តែមិនបានសម្រេច។ ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅផ្នែកខាងមុខអគារ។ រថយន្តសង្គ្រោះជាច្រើនគ្រឿង រថយន្តពន្លត់អគ្គិភ័យ បានប្រញាប់ទៅដល់កន្លែងកើតហេតុ ។

យោងតាមក្រុមសង្គ្រោះបន្ទាន់ និងសង្គ្រោះតំបន់ទី៤ គឺមាន ជនរងគ្រោះចំនួន ៨ នាក់ ដោយក្នុងនោះ មនុស្សពេញវ័យ ៦ នាក់ និងកុមារ ២ នាក់ ត្រូវបានគេរកឃើញថាបានស្លាប់នៅជាន់ទី ១ ។ ជនរងគ្រោះមកពី២គ្រួសារ ។ យោងតាមអាជ្ញាធរបានឲ្យដឹងថា ពួកគេបួននាក់ជាប្ដីប្រពន្ធអាយុ ៣៨ និង ៤០ ឆ្នាំ និងកូនពីរនាក់អាយុ ៧ និង ១១ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top