បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនចិន កំពុងទិញអណ្តូងរ៉ែ នៅបរទេសច្រើន ជាងពួកគេមានក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយ ដើម្បីទទួលបានវត្ថុធាតុដើមសំខាន់ៗ ខណៈដែលប្រទេសលោកខាងលិច ក៏កំពុងព្យាយាមដាក់កម្រិតលើការ វិនិយោគរបស់ពួកគេផងដែរ។
ប្រភពដដែលបានរាយការណ៍មានកិច្ចព្រមព្រៀង ចំនួន១០ដែលមានតម្លៃជាង១០០ លានដុល្លារនីមួយៗត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៣។
FT បានដកស្រង់សម្តី អ្នកវិភាគ និងអ្នកវិនិយោគថា ៖ ការកើនឡើង នៃកិច្ចព្រមព្រៀងមួយផ្នែកឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការឆ្ពោះទៅមុខ នៃបរិយាកាសភូមិសាស្ត្រ នយោបាយដែលកាន់តែយ៉ាប់យ៉ឺន ដែលធ្វើឱ្យវាមិនស្វាគមន៍កាន់តែខ្លាំងឡើង ក្នុងនាមជាអ្នកវិនិយោគនៅក្នុងប្រទេសសំខាន់ៗ ដូចជាកាណាដា និងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងសំខាន់ៗ ត្រូវបានគេរាយការណ៍ថា រួមមានអណ្តូងរ៉ែមាស នៅប្រទេសកាហ្សាក់ស្ថាន ហ្គាណា និងកូតឌីវ័រ អណ្តូងរ៉ែទង់ដែងនៅប្រទេសសំប៊ី អណ្តូងរ៉ែទង់ដែង-មាសនៅប្រទេសប្រេស៊ីល និងភាគហ៊ុន៥០ភាគរយនៅ ក្នុងគម្រោងរ៉ែដ៏កម្រមួយនៅក្នុងប្រទេសតង់ហ្សានី។
គួរឲ្យដឹងដែរថាប្រទេសចិន គឺជាក្រុមហ៊ុនចម្រាញ់រ៉ែដ៏កម្រនាំមុខគេ ដែលទទួលខុសត្រូវចំពោះ៩០ភាគរយ នៃសមត្ថភាពកែច្នៃជាសាកល និងកាន់កាប់ទុនបម្រុងដ៏ធំបំផុត របស់ពិភពលោកនៃធាតុសំខាន់ៗនាពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ស៊ុនលី
