ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញ បញ្ជូនយោធារាប់ពាន់នាក់ ទៅកាន់ព្រំដែនជាមួយ នឹងប្រទេសអាល្លឺម៉ង់

RT News

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមមន្ត្រី បានប្រកាសថា ប្រទេសប៉ូឡូញបានដាក់ពង្រាយ កងទ័ពចំនួន៧០០នាក់ ទៅកាន់ព្រំដែនភាគខាងលិច របស់ខ្លួន ហើយ បានត្រៀមបញ្ជូនឆ្មាំរហូតដល់៥,០០០ នាក់បន្ថែមទៀត ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកខុសច្បាប់ ពីប្រទេសអាល្លឺម៉ង់ និងលីទុយអានី។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានបង្ហោះ លើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា ៖ យើងកំពុងពង្រឹងសន្តិសុខ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងការ ធ្វើចំណាកស្រុក ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលប៉ូឡូញបានប្រកាស ដាក់ឱ្យដំណើរការឡើងវិញ នូវការត្រួតពិនិត្យព្រំដែន ដើម្បីរក្សាការគ្រប់គ្រង រហូតដល់ថ្ងៃទី៥ខែសីហាផងដែរ។

ប្រទេសប៉ូឡូញបានចោទ ប្រកាន់ប្រទេសអាល្លឺម៉ង់ ដែលដាក់ការគ្រប់គ្រងស្រដៀងគ្នា កាលពីចុងឆ្នាំ២០២៣ ពីការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ត្រឡប់មកវិញឆ្លងកាត់ព្រំដែនរបស់ខ្លួន ។
គួរឲ្យដឹងដែរថា ក្រុមសហគមន៍ប៉ូឡូញ ក្នុងស្រុកបានឆ្លើយតបជាមួយនឹងអ្វីដែលគេហៅថា ការល្បាតប្រជាពលរដ្ឋ ដើម្បីការពារចលនា ជនចំណាកស្រុក នៅភាគខាងកើត ដោយបន្ថែមសម្ពាធនយោបាយ លើរដ្ឋាភិបាលឱ្យធ្វើសកម្មភាពឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top