ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា របស់ប្រទេសថៃម្នាក់ ត្រូវទីប្រឹក្សាអនុគណៈកម្មាធិការ របស់ព្រឹទ្ធសភា ប្តឹងពីបទចាប់រំលោភ ក្រោយពេលញាំអាហារជាមួយគ្នា

បរទេស៖ ស្ត្រីអាយុ ៣៩ឆ្នាំម្នាក់ ដែលជាទីប្រឹក្សា នៃអនុគណៈកម្មាធិការរបស់ព្រឹទ្ធសភា ប្រទេសថៃ បានទៅសភា កាលពីព្រឹកថ្ងៃអង្គារនេះ ហើយបានចោទប្រកាន់ សមាជិកព្រឹទ្ធសភាម្នាក់ថា បានចាប់រំលោភនាង បន្ទាប់ពីពួកគេញ៉ាំអាហារជាមួយគ្នាកាលពីខែឧសភា។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ត្រីឈ្មោះ Natthasinee Pinyopiyavid បានចែករំលែករឿងរ៉ាវ របស់ខ្លួនជាមួយអ្នកសារព័ត៌មាន នៅសភា នៅថ្ងៃអង្គារ ដោយពេលខ្លះហាក់ដូចជាត្រូវការការគាំទ្រ និងជំនួយពីមេធាវីរបស់នាង។ ឈ្មោះសមាជិកព្រឹទ្ធសភារូបនោះ មិនត្រូវបានបញ្ចេញទេ ។

លោកស្រី Natthasinee បាននិយាយថា នាងធ្លាប់មានទំនាក់ទំនងជាមួយសមាជិកព្រឹទ្ធសភារូបនោះ ប៉ុន្តែបានបែកគ្នាកាលពីឆ្នាំមុន បន្ទាប់ពីមានរឿងរ៉ាវធ្ងន់ធ្ងរ ។ នៅថ្ងៃទី ៥ ខែឧសភា នាងបានផ្ញើពាក្យជូនពរថ្ងៃកំណើតដល់សមាជិកព្រឹទ្ធសភារូបនោះ ដោយបង្ហាញពីសុជីវធម៌។ គាត់បានឆ្លើយតបដោយអញ្ជើញ នាងចេញទៅញ៉ាំអាហារ ហើយនាងក៏យល់ព្រម។

សមាជិកព្រឹទ្ធសភារូបនោះ បានទៅយកនាងពីផ្ទះរបស់នាង ហើយពួកគេបានទៅហាងបង្អែមមួយនៅផ្លូវ Banthad Thong ក្នុងទីក្រុងបាងកក។ ពួកគេមិនផឹកស្រា និងញាំអាហារនោះទេ។

លោកស្រី Natthasinee បាននិយាយថា នាងជាអ្នកចេញថ្លៃអាហារ។ នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ សមាជិកព្រឹទ្ធសភារូបនោះ បានសុំនាងត្រូវគ្នាឡើងវិញ ប៉ុន្តែនាងបានបដិសេធ ដោយនិយាយថា នាងពេញចិត្ត ត្រឹមតែជាមិត្តនឹងគ្នាប៉ុណ្ណោះ។

បុរសនោះបានចាប់ដៃនាង ហើយនាងព្យាយាមចុះពីឡាន ប៉ុន្តែគាត់បានរារាំង ហើយទុកនាងនៅក្នុងឡាន។ ព្រឹទ្ធសមាជិកដែលមិនបញ្ចេញឈ្មោះរូបនោះ បានដឹកនាងទៅខុនដូររបស់គាត់។ នៅតាមផ្លូវនាងព្យាយាមចេញ ប៉ុន្តែគាត់បានបន្តចាប់កាន់ដៃនាង ហើយចាក់សោទ្វាររថយន្ត។

លោកស្រី Natthasinee បាននិយាយថា នាងនៅសភានៅថ្ងៃអង្គារ ដើម្បីដាក់ពាក្យបណ្តឹងក្រមសីលធម៌ប្រឆាំង នឹងសមាជិកព្រឹទ្ធសភារូបនោះ។ នាងធ្លាប់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសម្តងរួចមកហើយ នៅថ្ងៃទី៨ ខែឧសភា។

មេធាវីបាននិយាយថា ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ របស់កូនក្តីរបស់គាត់មានព័ត៌មានលម្អិតអំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់ និងឈ្មោះសមាជិកព្រឹទ្ធសភា។ លោកបន្តថា កូនក្តីរបស់លោកមានជំងឺស្ត្រេស ក្រោយកើតហេតុហើយកំពុងទទួលការព្យាបាល៕

To Top