ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ ធ្វើជាជនជាតិចិន ដ៏ទៀងត្រង់ និងមានមោទនភាព

រសៀលថ្ងៃទី៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុង Yangquanខេត្តShanxi ។ លោកបានទៅកាន់ទីលាន ស្តូបអនុស្សាវរីយ៍ រំលឹកមហាសង្គ្រាមកងពល១០០កង ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជន ពលីជីវិតនិងទស្សនាសារមន្ទីរ រំលឹកមហាសង្គ្រាម កងពល ដើម្បីរំលឹកពី វីរភាពរបស់វីរជន ដែលតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង ប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិន ក្នុងការដឹកនាំកងទ័ព និងប្រជាជនតស៊ូ ប្រយុទ្ធប្រឆាំងយ៉ាងអង់អាចក្លាហានជាមួយការឈ្លានពានរបស់បរទេស ព្រមនិងស្វែងយល់ពីការអប់រំ អំពីប្រវត្តិសាស្រ្តបដិវត្តន៍ក្នុងតំបន់ ការបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន ។

លោកXiJinping បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយយុវសិស្សនិងបុគ្គលិកការងារនៅទីនោះ។លោកបានលើកឡើងថា ថ្ងៃនេះខ្ញុំមកដល់ទីនេះ មានអត្ថន័យជាពិសេស ។ ព្រឹត្តិការណ៍ថ្ងៃ៧ កក្កដាគឺ ជាការចាប់ផ្តើម នៃសង្រ្គាមប្រជាជនទូទាំងប្រទេសចិនតស៊ូ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន បក្សកុម្មុយនីស្តចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងសង្រ្គាមតស៊ូប្រយុទ្ធ ប្រឆាំងការឈ្លានពាន របស់ប្រជាជាតិចិនទាំងមូល ហើយមហាសង្គ្រាមកងពល១០០កង បានធ្វើឱ្យពិភពលោកមើលឃើញ ពីឆន្ទៈនិងកម្លាំងរបស់បក្សកុម្មុយនីស្តចិន និងប្រជាជនចិនក្នុងការតស៊ូប្រយុទ្ធ ។ ក្តីសង្ឃឹមស្ថិតនៅលើអ្នក ហើយអនាគតជារបស់អ្នកទាំងអស់គ្នា ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែង ដើម្បីធ្វើជាជនជាតិចិនដ៏ទៀងត្រង់ និងមានមោទនភាព ៕

To Top