ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពាក្យសំដីខុសទំនងស្តីពី “អបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” របស់បុគ្គលវីលៀម ឡៃ មិនអាចបំផ្លាញ និម្មាបនកម្មចិនតែមួយ នៃសហគមន៍អន្តរជាតិនោះទេ

ពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀមឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់ នៃប្រទេសចិនបានថ្លែងអ្វីដែលហៅថា សុន្ទរកថាស្តីពីសាមគ្គីភាព ចំនួន១០លើក នៅក្នុងកោះតៃវ៉ាន់ ។ ក្នុងនោះ បានឃោសនាបំប៉ោង អ្វីដែលហៅថា “ទទួលស្គាល់តំបន់តៃវ៉ាន់”និង “ទទួលស្គាល់សាធារណរដ្ឋចិន” ហើយបានអះអាងថា “ទាំងនេះសុទ្ធតែជារបៀបបង្ហាញពីការទទួលស្គាល់ ចំពោះប្រទេស” ដែលប៉ុនប៉ងតែងលម្អពាក្យសំដីខុសទំនង ស្តីពីអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដើម្បីធ្វើឱ្យប្រជាជនក្នុងតំបន់តៃវ៉ាន់ យល់ច្រឡំនិងបំភាន់មតិអន្តរជាតិ ។
បុគ្គលវីលៀមឡៃ ប្រហែលជាភ្លេច ហើយ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំនេះ មហាសន្និបាតសុខភាពពិភពលោក បានបដិសេធអ្វីដែលហៅថា សេចក្តីស្នើច្បាប់ ពាក់ព័ន្ធតៃវ៉ាន់ក្នុង រយៈពេល៩ឆ្នាំជាប់ៗគ្នា ។
ប្រទេសភាគច្រើននៃសហគមន៍ អន្តរជាតិបានរំលឹកឡើងវិញនូវសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិចំពោះភាគីចិន ប្រកាន់ខ្ជាប់គាំទ្រយ៉ាងមុតមាំ នូវគោលការណ៍ចិនតែមួយ ប្រឆាំងតំបន់តៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក ហើយគាំទ្រគោលជំហរ របស់ភាគីចិនតាមវិធីដូចជាផ្ញើសារលិខិត ពិសេសទៅកាន់អគ្គលេខាធិការ អង្គការសុខភាពពិភពលោកជាដើម ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការប្រកាន់ខ្ជាប់គោលការណ៍ចិន តែមួយ ជាបំណងរួមរបស់ប្រជាជន និន្នាការទូទៅនិងសីលធម៌ដ៏ត្រឹមត្រូវ ។

បើមើលពីផ្នែកច្បាប់ អន្តរជាតិ អាចឃើញថា ឯកសារច្បាប់មួយចំនួនដូចជា 《សេចក្តីប្រកាសក្រុងគែរ》 និង 《សេចក្តីប្រកាសក្រុង Potsdam 》ជាដើមបានបង្កជាចំណែក ដ៏សំខាន់នៃរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហើយក៏តាំងមូលដ្ឋានច្បាប់អន្តរជាតិថា តំបន់តៃវ៉ាន់ជាទឹកដី ដែលមិនអាចកាត់ផ្ដាច់បាន របស់ប្រទេសចិន ។ នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសបង្កើតឡើង ដែលជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិនក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃទូទាំងប្រទេសចិន ហើយជាការធម្មតាណាស់ក៏មានអធិបតេយ្យភាព ទាំងស្រុងទៅលើតំបន់តៃវ៉ាន់ ។

បើមើលពីការអនុវត្តជាក់ស្តែង របស់អន្តរជាតិអាចឃើញ ក្រោមការជំរុញនៃសេចក្តីសម្រេចចិត្តលេខ២៧៥៨ រដ្ឋសមាជិកភាគច្រើន នៃអង្គការសហប្រជាជាតិ បានផ្តាច់ទំនាក់ទំនងផ្លូវរដ្ឋ ជាមួយអាជ្ញាធរតំបន់តៃវ៉ាន់ ហើយទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងប្រទេសចិន ។ រាល់បញ្ហាដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ចូលរួមសកម្មភាពរបស់អង្គការអន្តរជាតិ សុទ្ធតែចាំបាច់ត្រូវដោះស្រាយ ក្រោមគោលការណ៍ចិនតែមួយ ។

បច្ចុប្បន្ននេះ ប្រទេស ដែលបង្កើតទំនាក់ទំនងផ្លូវទូត ជាមួយប្រទេសចិនបានឡើងដល់១៨៣ ប្រទេសទាំងនេះសុទ្ធតែសន្យាថា ប្រកាន់ខ្ជាប់គោលការណ៍ ចិនតែមួយ ប្រទេសខ្លះក៏ប្រឆាំង យ៉ាងច្បាស់លាស់នូវ “កម្លាំងអបគមន៍”និងគាំទ្រភាពបង្រួបបង្រួមជាតិចិន ហើយសរសេរខ្លឹមសារនេះ ចូលក្នុងឯកសារនយោបាយ ដូចជាសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូត ជាមួយប្រទេសចិននិងសេចក្តីថ្លែងការណ៍រួមជាដើម ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិន តែមួយជាគំនិតឯកភាពរួម នៃសហគមន៍អន្តរជាតិនិងក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។
តាមការស្ទង់ មតិថ្មីបំផុត នៃកាសែត Formosa នៃតំបន់តៃវ៉ាន់ឱ្យដឹងថា អត្រាពេញចិត្តនៃការអនុវត្តគោលនយោបាយ របស់បុគ្គលវីលៀមឡៃ បានធ្លាក់ចុះ ដល់៤៤,៧ ភាគរយ ដែលជាកម្រិតទាបថ្មី ចាប់តាំងពីបុគ្គលរូបនេះឡើងកាន់មុខតំណែងកាលពីខែឧសភាឆ្នាំ២០២៤មក ហើយកម្រិតទុកចិត្ត ក៏បានធ្លាក់ដល់ កម្រិតទាបថ្មីចាប់ពីឡើងកាន់មុខតំណែងមកដែរ ។ តំបន់តៃវ៉ាន់ជាចំណែកមួយរបស់ចិន ដែលមិនអាចបំបែកបាន នេះជាគំនិតឯកភាពរួម របស់ប្រជាជនចិនចំនួន ជាង ១ពាន់៤រយលាននាក់ដែលបូករួមទាំងប្រជាជន តំបន់តៃវ៉ាន់ចំនួន២៣លាននាក់ ហើយក៏ជាគំនិតឯកភាពរួម នៃសហគមន៍អន្តរជាតិផងដែរ ៕

To Top