បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Katz បានប្រកាសថា អ៊ីស្រាអែលកំពុងរៀបចំ បង្កើតអ្វីដែលគេហៅថា ទីក្រុងមនុស្សធម៌ នៅក្បែរទៅនឹងប្រាសាទ Rafah នៅភាគខាងត្បូង Gaza Strip ដែលជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ទាំងមូលត្រូវជន្លៀសទៅកាន់ទីតាំងនោះ។
យ៉ាងណាក្តីក្រុមអ្នករិះគន់គំនិតផ្តួចផ្តើមនេះ បានធ្វើការព្រមានអំពី ទីក្រុងនេះ ភ្លាមៗថាជាជំរុំអន្តោប្រវេសន៍ ហើយបានព្រមានអំពីការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរអាចកើតឡើងជាមិនខាន។
លោកKatz បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថាទីក្រុងមនុស្សធម៌ត្រូវបានគេរំពឹងថានឹងអាចផ្ទុកជនជាតិប៉ាឡេស្ទីនប្រហែល ៦០០,០០០ នាក់ ដែលជាជនភៀសខ្លួនរស់នៅក្នុងតំបន់ឆ្នេរ Mawasi នៅភាគពាយព្យនៃទីក្រុង Rafah ។
បន្ថែមពីនេះរដ្ឋមន្ត្រីបាននិយាយថា នៅទីបំផុត ប្រជាជនក្នុងតំបន់ហ្គាហ្សា ប្រមាណ២,២លាននាក់ នឹងត្រូវបានដាក់ចូលទៅក្នុង ទីក្រុង ដែលត្រូវបានធានា ដោយយោធាអ៊ីស្រាអែល ពីចម្ងាយនិងដំណើរការ ដោយអង្គការអន្តរជាតិ។
លោកKatz បានកត់សម្គាល់ទៀតថា ជនប៉ាឡេស្ទីន នឹងឆ្លងកាត់ការត្រួតពិនិត្យ មុនពេលដាក់ចូលទៅក្នុង ទីក្រុង ដើម្បីធានាថាគ្មានប្រតិបត្តិកររបស់ហាម៉ាស់ មានលាយឡំជាមួយនឹងពួកគេឡើយ៕
ប្រែសម្រួល៖ស៊ុនលី
