ព័ត៌មានអន្តរជាតិ

លោក Trump សន្យាផ្តល់មីស៊ីលឲ្យអ៊ុយក្រែន ក្នុងពេលសម្រេចកាត់ផ្តាច់ជំនួយ យោធាមួយចំនួនទៅហើយនោះ

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក តាមសេចក្តីរាយការណ៍ បានសន្យាថានឹងបញ្ជូនមីស៊ីល ប្រភេទស្ទាក់ចាប់ Patriot មួយចំនួនទៅឲ្យអ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណ ទើបតែបានបញ្ឈប់ការដឹកជញ្ជូន ជំនួយយោធាទៅលើ ប្រភេទអាវុធខ្លះហើយនោះ។

ប្រភពដដែលបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងបញ្ជូនមីស៊ីល Patriot បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែចំនួនជាក់ស្តែងនឹង មានកម្រិតមួយប៉ុណ្ណោះ។

ការសម្រេចចិត្តនេះធ្វើឡើងនៅបន្ទាប់ពីមានការ ការហៅទូរស័ព្ទនាពេលថ្មីៗនេះរវាង Trump និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ។

កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសផ្អាកការ ដឹកជញ្ជូនអាវុធមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងគ្រាប់បែកដ៏ជាក់លាក់ និងឧបករណ៍ស្ទាក់ចាប់ ប្រព័ន្ធការពារដែនអាកាស ដោយលើកឡើងពីការព្រួយ បារម្ភលើការបំផ្លាញឃ្លាំងស្តុករបស់អាមេរិកផងដែរ។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​ចន្ទ លោក Trump បាន​បញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​បញ្ជូន អាវុធ​ការពារ ទៅ​កាន់​ទីក្រុងគៀវហើយអ្នកនាំ ពាក្យមន្ទីរបញ្ចកោណលោក Sean Parnell ក៏បានបញ្ជាក់ផងដែរថា តាមការណែនាំរបស់ ប្រធានាធិបតី ក្រសួងការពារជាតិនឹង បញ្ជូនអាវុធការពារបន្ថែមទៅអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top