បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា ការដោះស្រាយជម្លោះអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា មានការលំបាកជាងការរំពឹងទុកខ្លាំងបំផុត។
លោកប្រធានាធិបតីក៏ បាននិយាយដែរថា លោកមិនគិតថាសមភាគីរុស្ស៊ីលោក Vladimir Putin ក៏កាន់តែពិបាកក្នុងការចរចាបញ្ចប់អរិភាពថែមទៀត។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក គណបក្សសាធារណរដ្ឋបានប្តេជ្ញា ម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងរយៈពេលខ្លី។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានទទួលស្គាល់ជាបណ្តើរៗថា ការខិតខំប្រឹងប្រែងអាចចំណាយពេលយូរជាងការសន្យារបស់គាត់បញ្ចប់ជម្លោះត្រឹមតែ២៤ ម៉ោង។
ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកមិនសប្បាយចិត្តនឹងលោក Putin ទេ ខណៈដែលអះអាងថា គាត់បានសម្លាប់មនុស្សជាច្រើន ទាំងទាហានរុស្ស៊ី និងអ៊ុយក្រែន។ លោក Trump បានអះអាងថា មនុស្សរហូតដល់៧០០០ នាក់កំពុងត្រូវបានសម្លាប់នៅក្នុងជម្លោះរៀងរាល់សប្តាហ៍។
យ៉ាងណាក្តីនៅពេលសួរដោយ អ្នកសារព័ត៌មានថាតើគាត់មានគម្រោង ធ្វើសកម្មភាពយ៉ាងណា ទៅលើអារម្មណ៍នោះ ឬអត់លោក Trump បានឆ្លើយតបថា ខ្ញុំនឹង មិនប្រាប់អ្នកទេ ដោយបន្ថែមថាគាត់ចង់ ឱ្យដំណើរការបន្ទាប់ របស់គាត់នៅតែមាន ការភ្ញាក់ផ្អើលបន្តទៀត សម្រាប់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
