ព័ត៌មានអន្តរជាតិ

លោក Xi Jinping ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ផ្អែកលើធនធាន និងការធ្វើទំនើបកម្ម តាមបែបផែនចិន នៅខេត្ត Shanxi

លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ក្នុងអំឡុង ពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Shanxi ថា ខេត្ត Shanxi ត្រូវអនុវត្តដោយយកចិត្ត ទុកដាក់នូវការដាក់តាមការរៀបចំចាត់ចែង ជាយុទ្ធសាស្រ្តនៃមជ្ឈិមបក្ស ស្តីពីការជំរុញការងើបឡើង យ៉ាងឆាប់រហ័សនៃតំបន់ភាគកណ្តាល និងការជំរុញការ ការពារអេកូឡូស៊ី និងការ អភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់នៅតាមដងទន្លេលឿង ប្រកាន់ខ្ជាប់នូវគោលការណ៍ ការងារជាទូទៅ ស្តីពីការស្វែងរកវឌ្ឍនភាព ក្នុងខណៈពេលរក្សាបាននូវស្ថិរភាព អនុវត្តយ៉ាងពេញលេញ និងត្រឹមត្រូវនូវគំនិតអភិវឌ្ឍន៍ថ្មី គ្រោមផែនការអភិវឌ្ឍន៍ និងសន្តិសុខឱ្យបានល្អ ខិតខំប្រឹងប្រែងជំរុញការធ្វបរិវត្តកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែក លើធនធាន និចារទំព័រថ្មីនៃការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន របស់ខេត្ត Shanxi ។

លោក Xi Jinping បានលើកឡើងថា ការកសាងតំបន់គំរូ នៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចផ្អែកលើធនធានរបស់ប្រភេទជាតិ គឺជាភារកិច្ចជាយុទ្ធសាស្ត្រមួយ ដែលមជ្ឈិមបក្សប្រគស់ ឱ្យខេត្ត Shanxi ត្រូវជំរុញងការ ធ្វើបរិវត្តកម្មដោយមានរបៀបរយ ។ លើសពីនេះ ការផ្លាធ្វើបរិវត្តកម្មការអភិវឌ្ឍ ត្រូវតែការពារយ៉ាងរឹងមាំ នូវបន្ទាត់ក្រហមនៃសុវត្តិភាព និងស្ថិរភាព ៕

To Top