ព័ត៌មានអន្តរជាតិ

ជនជាតិឥណ្ឌា ប្រហែលជាមួយលាននាក់ អាចនឹងហូរចូលប្រទេសរុស្សី នៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ

RT News

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោក Andrey Besedin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហៅកាត់ថា UCCI បានឱ្យដឹងថា ជនជាតិឥណ្ឌារហូតដល់មួយលាននាក់ អាចធ្វើអន្តោប្រវេសន៍ ទៅកាន់ប្រទេសរុស្ស៊ី នៅចុងឆ្នាំ២០២៥ ដើម្បីជួយដោះស្រាយកង្វះ ខាតកម្លាំងពលកម្ម ជំនាញធុនធ្ងន់។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន Eurasian (EAN) គាត់បាននិយាយថា មន្រ្តីឥណ្ឌាបានប្រាប់គាត់ពី តួលេខនេះក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីដើមឆ្នាំនេះ ដោយបន្ថែមថាស្ថានកុងស៊ុល ឥណ្ឌាថ្មីនឹងបើកនៅក្នុងទីក្រុង Yekaterinburg ដើម្បីគ្រប់គ្រងការមកដល់ ដែលបានរំពឹងទុកនេះ។

លោក Besedin បាននិយាយថា សហគ្រាសឧស្សាហកម្ម របស់រុស្ស៊ីកំពុងស្ថិតនៅក្រោម សម្ពាធក្នុងការពង្រីកផលិតកម្ម ទាំងដោយសារគោលនយោបាយរដ្ឋ ស្តីពីការជំនួសការនាំចូល និងការទាមទារនៃប្រតិបត្តិការយោធា ដែលកំពុងបន្តនៅក្នុងអ៊ុយក្រែន។

ទោះ​យ៉ាង​ណា លោក​បាន​កត់​សម្គាល់​ថា តំបន់​នេះ​ខ្វះ​បុគ្គលិក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់។ លោក​បាន​ថ្លែង​ថា​៖​កម្លាំង​ការងារ​មួយ​ផ្នែក​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រតិបត្តិការ​យោធា​ពិសេស ហើយ​យុវជន​មិន​ទៅ​រោងចក្រ​ទេ។ យោងតាមលោក Besedin ជនចំណាកស្រុកឥណ្ឌាត្រូវបានគេរំពឹងថានឹងធ្វើការនៅក្នុងផ្នែកលោហធាតុ និងវិស្វកម្មមេកានិច។

លោកBesedin ក៏បាននិយាយដែរថា ការពិភាក្សាក៏កំពុងដំណើរ ការជាមួយស្រីលង្កា និងកូរ៉េខាងជើង អំពីកិច្ចសហប្រតិបត្តិការការងារ ដែលមានសក្តានុពល។

គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ី ពិតជាខ្វះបទពិសោធន៍ ក្នុងការធ្វើការជាមួយជន ចំណាកស្រុកមកពីប្រទេសទាំងនេះ ប៉ុន្តែបានពិពណ៌នាគំនិតផ្តួចផ្តើមនេះថាជា ការកសាងកម្រិតថ្មី នៃកិច្ចសហប្រតិបត្តិការការងារអន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top