មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ជាក្រុមសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ នៃអាកាសយានដ្ឋានយោធាអ៊ុយក្រែន ពេញមួយយប់។
ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះពាក់ព័ន្ធនឹង ការប្រើប្រាស់អាវុធបាញ់បង្ហោះ តាមអាកាសរយៈចម្ងាយឆ្ងាយ ភាពជាក់លាក់ខ្ពស់ រួមទាំងមីស៊ីល Kinzhal hypersonic aeroballistic និងយន្តហោះគ្មានមនុស្ស បើកវាយប្រហាររយៈចម្ងាយឆ្ងាយ។
កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងនៅមុននេះថា រុស្ស៊ី បានបើកការវាយប្រហារធំមួយទៀត ពេញមួយយប់ ដោយបានរំលោភលើកំណត់ត្រា ៧៤១ អាវុធពីលើអាកាស រួមទាំងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ៧២៨ គ្រឿង កាំជ្រួច Kh-101/Iskander-K ចំនួន ៧គ្រាប់ និងកាំជ្រួច Kinzhal ៦គ្រាប់។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ការវាយប្រហារនេះបានបណ្តាល ឱ្យមានការខូចខាត នៅក្នុងតំបន់ចំនួន ១០ ផ្សេងទៀតនៅភាគខាងជើង កណ្តាល ភាគខាងត្បូង ភាគខាងកើត និងខាងលិចអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
