ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសបញ្ជូន ជំនួយយោធាថ្មី៣០០លាន ទៅប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជាលើកដំបូង ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងប្រើប្រាស់សិទ្ធិអំណាចរបស់លោក ដើម្បីបញ្ជូនអាវុធដោយ ផ្ទាល់ទៅកាន់ប្រទេសអ៊ុយក្រែន និងដែលចេញពីឃ្លាំងស្តុកផ្ទាល់ របស់មន្ទីរប៉ង់តាហ្គោន។

ខណៈពេលដែលរដ្ឋបាល Trump រហូតមកដល់ពេលនេះបានចែកចាយ តែអាវុធ ដែលត្រូវបានអនុម័ត នៅក្រោមអ្នកកាន់ តំណែងមុនរបស់គាត់ អតីតប្រធានាធិបតី Joe Biden នៅពេលនេះអាជ្ញាធរ ទទួលបន្ទុកកិច្ចការងារ(PDA) បានអនុញ្ញាតឱ្យលោក Trump មានសិទ្ធក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ក្នុងគ្រាអាសន្ន។

ការដឹកជញ្ជូនថ្មីនេះត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល៣០០លានដុល្លារ ហើយអាចរាប់បញ្ចូលទាំងមីស៊ីល ប្រឆាំងអាកាស Patriot និងគ្រាប់រ៉ុក្កែតរយៈចម្ងាយ មធ្យមវាយលុកផងដែរ។

ការផ្លាស់ប្តូរនេះនឹង បង្ហាញពីការបញ្ច្រាស់ នៃការសម្រេចចិត្តនាពេលថ្មីៗនេះ របស់មន្ទីរបញ្ចកោណក្នុងការបញ្ឈប់ ការដឹកជញ្ជូនមួយចំនួនជុំវិញ ការព្រួយបារម្ភអំពីការហត់នឿយស្តុកក្នុងស្រុក។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដែលសង្ស័យយូរ មកហើយលើជំនួយ បន្ថែមដល់ក្រុងគៀវ តាមសេចក្តីរាយការណ៍ បានបញ្ជាឱ្យផ្អាកដោយ មិនពិគ្រោះជាមួយលោក Trump ៕

ប្រែសម្រួល៖ស៊ុនលី

To Top