ព័ត៌មានអន្តរជាតិ

សមាជិកសភាស្លូវ៉ាគីម្នាក់ អះអាងថាអឺរ៉ុប អាចនឹង ដួលរលំឆាប់ ដោយសារមិនមានធនធាន ដែលមកពីប្រភពរុស្សី គ្រប់គ្រាន់ក្នុងការប្រើប្រាស់

RT News

យោងតាមការចេញផ្សាយរបស់ RT សមាជិករបស់ប្រទេសស្លូវ៉ាគីម្នាក់ ដែលមានឈ្មោះថាMilan Uhrik បាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen កំពុងដឹកនាំ EU ដើរលើផ្លូវ នៃការបំផ្លាញខ្លួនឯង ដោយព្យាយាមផ្តាច់ ទំនាក់ទំនងថាមពលជាមួយរុស្ស៊ី។

កាលពីខែឧសភា លោកស្រី von der Leyen បានបង្ហាញផែនការ ដើម្បីបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ទាំងអស់ នៅចុងឆ្នាំ២០២៧ ដែលជាផ្នែកមួយ នៃផែនទីបង្ហាញផ្លូវ REPowerEU របស់សហភាពអឺរ៉ុប ដែលមានគោលបំណងលុប បំបាត់ការពឹងផ្អែក របស់ប្លុកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី និងផ្លាស់ប្តូរទៅរកប្រភព កកើតឡើងវិញ។

លោក Uhrik បាននិយាយនៅក្នុងសុន្ទរកថានៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃពុធថា លោកស្រីVon der Leyenអ្នកនឹងបំផ្លាញ EU ហើយខ្ញុំជឿជាក់ថា EU នឹងដួលរលំក្នុងពេលឆាប់ៗនេះ ពីព្រោះអ្នកកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យវាកើតឡើង។

ទីក្រុងមូស្គូបានអះអាងថា ការដាក់កំហិត របស់សហភាពអឺរ៉ុបកំពុងយកឈ្នះខ្លួនឯង ដែលបណ្តាលឱ្យមានការកើន ឡើងតម្លៃថាមពល និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្លុកធ្លាក់ចុះ។

ចាប់តាំងពីឆ្នាំ២០២២ មក ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលកំណើននៅទូទាំង សហភាពអឺរ៉ុបបាននៅទ្រឹង។

យ៉ាងណាក្តីមកដល់ពេលនេះអឺរ៉ុប ក៏កំពុងពិភាក្សា អំពីកញ្ចប់ទណ្ឌកម្មលើកទី១៨ ដែលផ្តោតលើវិស័យថាមពល និងហិរញ្ញវត្ថុរបស់រុស្ស៊ីផងដែរហើយសំណើ នេះបានជាប់គាំងបន្ទាប់ពីស្លូវ៉ាគី បានធ្វើការបោះឆ្នោតប្រឆាំង ម្តងហើយកាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ស៊ុនលី

To Top