ព័ត៌មានអន្តរជាតិ

ស្រ្តីជនជាតិថៃ ដែលមានកូនបីនាក់ មានទំនាក់ទំនង ជាមួយព្រះសង្ឃជាន់ខ្ពស់ថៃ ១៥អង្គ និងរកឃើញវីដេអូសិច និងរូបភាព ៨០.០០០ក្នុងទូរស័ព្ទ

បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា គាត់ថែមទាំង មានគម្រោងសឹក ដើម្បីរៀបការ ជាមួយនាង ថែមទៀត ប៉ុន្តែក្រោយមកទើបដឹងថា នាងក៏មានទំនាក់ទំនង ស្នេហាជា មួយព្រះសង្ឃ ជាន់ខ្ពស់មកពីវត្តល្បីៗ ផ្សេងទៀតផងដែរ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានរកឃើញថា ស្រ្តីឈ្មោះ Sika Golf មានជាប់ពាក់ព័ន្ធ ជាមួយព្រះសង្ឃជាន់ខ្ពស់ចំនួន ១៥ អង្គ ដែលបានផ្ទេរប្រាក់ឱ្យ នាងក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ។ នៅពេលរួមបញ្ចូលជាមួយភស្តុតាងគាំទ្រ ដូចជារូបថត ឃ្លីបវីដេអូ និងកំណត់ហេតុឆាត ជាមួយគ្នា – អ្នកស៊ើបអង្កេតបានបញ្ជាក់ថា យ៉ាងហោចណាស់ព្រះសង្ឃប្រាំបីអង្គ បានភ្ជាប់ទំនាក់ទំនងជាមួយនាង។

រឿងអាស្រូវនេះបានលេច ចេញជារូបរាងបន្ទាប់ ពីការវាយឆ្មក់របស់ប៉ូលីស កាលពីថ្ងៃទី៤ ខែកក្កដានៅផ្ទះរបស់ Ms Golf ក្នុងទីក្រុងបាងកកដោយផ្នែកប្រឆាំង អំពើពុករលួយក្នុង អំឡុងពេលនោះរូបភាពនិងវីដេអូឃ្លីបជាង 80,000 ត្រូវបានដកហូត ពីទូរស័ព្ទដៃចំនួន ៥ ដែលជាកម្មសិទ្ធិរបស់នាង ។ នាងក៏មានកូនបីនាក់ ដែលមានអាយុ ១៣ ឆ្នាំ ១០ឆ្នាំ និង ៦ឆ្នាំ ជាមួយអតីតព្រះសង្ឃ ជាន់ខ្ពស់មួយចំនួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top