ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក លើកឡើងថា អាមេរិក មិនដែលមានផែនការ បញ្ចប់ការផ្តល់ជំនួយយោធា ទៅឲ្យអ៊ុយក្រែននោះទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អះអាងថា សហរដ្ឋអាមេរិកមិន ដែលឈប់ ផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទេ បើទោះបីជាមានរបាយការណ៍ អំពីការផ្អាកដែល បញ្ជាដោយមន្ទីរបញ្ចកោណក៏ដោយ ។ លោក​បាន​ទទូច​ថា ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​ផ្អាក ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​វាយ​តម្លៃ​ស្តុកប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់ថា ការចែកចាយ អាវុធមួយចំនួន រួមទាំងឧបករណ៍ ស្ទាក់ការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ ត្រូវបានផ្អាក។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ដែលជាអ្នកនិយាយមិនច្បាស់អំពី ជំនួយបន្ថែមដល់ទីក្រុងគៀវ តាមសេចក្តីរាយការណ៍ បានធ្វើការសំរេចចិត្តដោយមិនពិគ្រោះជាមួយសម្ព័ន្ធមិត្ត ឬសមាជិកសភាឡើយ។ ទង្វើ​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​នៅ​អឺរ៉ុប និង​ទាញ​ការ​រិះគន់​ ពី​មន្ត្រី​អ៊ុយក្រែនយ៉ាងខ្លាំង។

លោករដ្ឋមន្ត្រីRubio បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា ៖ ជាអកុសលការសម្រេចចិត្ត នោះមានលក្ខណៈ មិនត្រឹមត្រូវនោះទេ ។ វាជាការផ្អាកការពិនិត្យឡើងវិញ លើអាវុធប្រភេទជាក់លាក់មួយចំនួន។

បន្ថែមពីនេះ លោកក៏បានពណ៌នាដែរ អំពីការពិនិត្យឡើងវិញថា ដែលមានកម្រិត ហើយមានគោលបំណង ធានាថាស្តុក របស់សហរដ្ឋអាមេរិក នៅតែមានគ្រប់គ្រាន់ សម្រាប់កាតព្វកិច្ចសកលផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top