ព័ត៌មានអន្តរជាតិ

លោកXi Jinping​ ផ្ញើសារអបអរ ការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនា រវាងអរិយធម៌សកល

ថ្ងៃទី១០ ខែកក្កដា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារអបអរ ការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនា រវាងអរិយធម៌សកល។

លោកXi Jinping បានលើកឡើងថា ពិពិធកម្មអរិយធម៌ជាលក្ខណៈពិសេសនៃពិភពលោក។ប្រវត្តិសាស្ត្របានបង្ហាញថា ភាពរុងរឿងនៃអរិយធម៌ ការរីកចម្រើននៃមនុស្សជាតិសុទ្ធ តែមិនអាចកាត់ផ្តាច់ចេញពីការ ផ្លាស់ប្តូរនិងការរៀនសូត្រ ពីគ្នាទៅវិញ ទៅមករវាងអរិយធម៌ ។ បច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិ មានភាពច្របូកច្របល់ ដែលត្រូវការ ជាបន្ទាន់នូវការយកការផ្លាស់ប្តូរ អរិយធម៌យកជម្នះ របាំងអរិយធម៌ យកការរៀនសូត្រ អរិយធម៌គ្នា ទៅជម្នះការប៉ះទង្គិចខាងអរិយធម៌ ។

លោកXi Jinpingបានបន្តទៀតថា ប្រទេសចិនរីករាយ ធ្វើការជាមួយប្រទេសនានា ប្រកាន់ខ្ជាប់ទស្សនៈអរិយធម៌ ប្រកបដោយសមភាព រៀនសូត្រពីគ្នា កិច្ចសន្ទនា និងបរិយាប័ន្ន អនុវត្តគំនិតផ្តួចផ្តើម អរិយធម៌សកល ដើម្បីជំរុញការកសាងបណ្តាញ សហប្រតិបត្តិការ នៃសន្ទនារវាង អរិយធម៌សកល និងបន្ថែមកម្លាំងចលករថ្មី សម្រាប់សន្តិភាពនិងការអភិវឌ្ឍ នៃពិភពលោក ។

ថ្ងៃទី១០ ខែកក្កដា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនា រវាងអរិយធម៌សកលបានបើកធ្វើនៅក្រុងប៉េកាំង ក្រោមប្រធានបទ “គាំពារពិពិធកម្មនៃអរិយធម៌ នៃមនុស្សជាតិ រួមគ្នាជំរុញសន្តិភាពនិង ការអភិវឌ្ឍនៃពិភពលោក” ៕

To Top