ព័ត៌មានអន្តរជាតិ

សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នឹងបន្ដអូសបន្លាយរយៈពេលវែង បន្ទាប់ពីអាមេរិក សម្រេចបន្ត​ជំនួយ​សម្រាប់​ទីក្រុងគៀវ

កៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បានឲ្យដឹងថា ជំនួយការពារជាតិរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានផ្អាកនោះ ឥឡូវនេះបានត្រឡប់មកវិញហើយ។

លោក Tykhyi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “គិតត្រឹមថ្ងៃនេះ ការគាំទ្រផ្នែកការពារជាតិរបស់អាមេរិកនៅតែបន្ត” ដែលវាអាចនឹងមិនជួយបញ្ចប់សង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីនោះទេ។

លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha គ្រោងនឹងពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។

កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក Politico បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ឈប់ការដឹកជញ្ជូនកាំជ្រួចការពារដែនអាកាសមួយចំនួន និងគ្រាប់បែកជាក់លាក់ផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន។  ក្រសួង​ការពារជាតិ​អ៊ុយក្រែន​បាន​ស្នើ​ឱ្យ​មាន​ការ​សន្ទនា​ជាមួយ​សហរដ្ឋអាមេរិក​បន្ថែមទៀត ដើម្បី​បញ្ជាក់​អំពី​របាយការណ៍​នេះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យទីក្រុងគៀវនូវ “អាវុធមួយចំនួនទៀត” រួមទាំងឧបករណ៍ការពារ” មួយចំនួនទៀតផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top