ព័ត៌មានអន្តរជាតិ

ពន្ធគយ មិនគួរត្រូវបានប្រើប្រាស់ ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ពន្ធគយមិនគួរប្រើជាឧបករណ៍ ដើម្បីបង្ខិតបង្ខំ ឬសម្លុតប្រទេសដទៃ ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ។

អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយតបទៅនឹងការប្រកាសរបស់សហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ពន្ធរហូតដល់ ៥០ ភាគរយលើទំនិញប្រេស៊ីល ចាប់ពីថ្ងៃទី១ ខែសីហា ហើយអាមេរិកក៏បានចោទប្រកាន់ប្រេស៊ីលពីការអនុវត្តពាណិជ្ជកម្ម “អយុត្តិធម៌” និងទាមទារឱ្យវាបញ្ឈប់ “ការធ្វើទុក្ខបុកម្នេញ” នយោបាយក្នុងស្រុក។

លោកស្រី ម៉ៅ បានកត់សម្គាល់ថា “សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង គឺជាគោលការណ៍សំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានជាមូលដ្ឋានសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top