ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងថា រុស្សីនិងលោកខាងលិច មានជម្លោះគ្នាពេលនេះ មិនមែនដោយសារ តែមនោគមវិជ្ជានោះទេ

Sputnik

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុង បទសម្ភាសន៍មួយចេញ ផ្សាយកាលពីថ្ងៃអាទិត្យថា សេចក្តីប្រាថ្នា របស់ប្រទេសលោកខាងលិច និងការច្រានចោលកង្វល់ សន្តិសុខរបស់រុស្ស៊ី បាននាំឱ្យមានការប្រឈម មុខដាក់គ្នារវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។

លោកប្រធានាធិបតី រុស្សីរូបនេះ បានអះអាងថា ភាពខុសគ្នាខាងមនោគមវិជ្ជា គ្រាន់តែជាលេសដើម្បីជំរុញ ផលប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់ លោកខាងលិចប៉ុណ្ណោះ។

លោកPutinបានបន្ថែមថា លោករំពឹងថា ការដួលរលំ នៃសហភាពសូវៀត នឹងកាត់បន្ថយភាពតានតឹង រវាងរុស្ស៊ីនិងលោកខាងលិច។

គាត់បាននិយាយថា៖ខ្ញុំក៏បានគិតផងដែរថាការខ្វែងគំនិតគ្នាសំខាន់ៗរវាងយើងគឺជាមនោគមវិជ្ជានៅក្នុងធម្មជាតិ​ប៉ុន្តែ​នៅពេល​សហភាព​សូ​វៀត​បាន​បាត់​បង់ទៅហើយនោះ វិធីសាស្ត្រ​ច្រានចោល​ចំពោះ​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​បាន​បន្ត​កើតមាន​។

លោក​ប្រធានាធិបតីរុស្សី​បាន​បន្ត​ថា ការ​ប៉ុនប៉ង​របស់​លោក ​ក្នុង​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​រុស្ស៊ី​ជាមួយ​មេដឹកនាំ​លោក​ខាង​លិច​គឺ​ឥត​ប្រយោជន៍នោះទេ ។ លោកខាងលិចសម្រេចថា ពួកគេមិនចាំបាច់ធ្វើតាមច្បាប់ នៅពេលនិយាយអំពីប្រទេសរុស្ស៊ី ដែលមិនមានអំណាច ដូចសហភាពសូវៀត នាពេលអតីតកាល។

លោក Putin ​បាន​ចោទ​ប្រទេស​លោក​ខាង​លិច​ថា​ក្បត់​រុស្ស៊ី ហើយ​មិន​បាន​បំពេញ ​តាម​ការ​សន្យា​របស់​ខ្លួន ។ កាល​ពី​ខែ​មុន លោក​បាន​និយាយ​ថា ទីក្រុង​មូស្គូ​ត្រូវ​បាន កុហក​ដោយ​ឥត​លាក់លៀម អំពី​ការ​ពង្រីក​អង្គការ​ណាតូ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ខណៈ​ប្លុក​យោធា​ដឹកនាំ​ដោយ​អាមេរិក ​បាន​បន្តព្យាយាមចូល​ទៅ​ជិត​ព្រំដែន​រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top