ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ អាល្លឺម៉ង់ក្លាយទៅជា ប្រទេសដ៏គ្រោះថ្នាក់សាជាថ្មី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទ ដោយឆ្លើយតបទៅនឹង ការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ដែលបានប្រកាសពីការត្រៀមខ្លួនរបស់កងទ័ព របស់ប្រទេសនេះ ដើម្បីសម្លាប់ទាហានរុស្ស៊ី។

ថ្លែងទៅកាន់ RBK business ប្រចាំថ្ងៃ លោក Peskov បាននិយាយថា វាពិបាកក្នុងការជឿថា លោកPistorius ពិតជាបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ។ លោក​បាន​និយាយ​ថា​៖​ប៉ុន្តែ​ជា​អកុសល​នេះ​គឺ​វាបានកើតឡើងរួចទៅហើយ​។ លោកPeskov បានបន្ថែមថា ៖អាល្លឺម៉ង់កំពុងក្លាយជាប្រទេសដែលគួរឲ្យគ្រោះថ្នាក់សាជាថ្មីម្តងទៀត។

លោកPistorius បានធ្វើអត្ថាធិប្បាយដូចសង្រ្គាម នៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត Financial Times ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ ដោយបានកោតសរសើរ ចំពោះការត្រៀម ខ្លួនប្រយុទ្ធរបស់កងទ័ពអាល្លឺម៉ង់ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចាត់វិធានការ ដ៍សាហាវប្រឆាំងនឹងកងកម្លាំងរុស្ស៊ីប្រសិនបើចាំបាច់។

លោក Pistorius បាននិយាយថា ៖ប្រសិនបើការរារាំងមិនដំណើរការ ហើយការវាយប្រហាររបស់រុស្ស៊ី តើវានឹងកើតឡើងទេ? ប៉ុន្តែខ្ញុំ សូមណែនាំឱ្យអ្នកទៅទីក្រុង Vilnius ហើយនិយាយជាមួយអ្នកតំណាង កងពលតូចអាល្លឺម៉ង់នៅទីនោះ។ ពួកគេដឹងច្បាស់អំពីការងាររបស់ពួកគេ ។

គួរឲ្យដឹងដែរថាការគម្រាមកំហែងរបស់រុស្សី បានក្លាយជាចំណុចនិយាយ​ ដ៏សំខាន់មួយសម្រាប់មន្ត្រីជាច្រើន មកពីប្រទេសណាតូជាយូរមកហើយ ។ ទីក្រុងមូស្គូបានច្រានចោល ការរំពឹងទុកម្តងហើយម្តងទៀតដែលថា រុស្ស៊ីមានផែនការវាយប្រហារ ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកថា មិនសមហេតុសមផល៕

ប្រែសម្រួល៖ស៊ុនលី

To Top