ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត គ្រោងនឹងបង្កើនអាយុកាតព្វកិច្ចយោធាដល់ ៧០ឆ្នាំ

RT News

បរទេស៖ ទូរទស្សន៍រដ្ឋ SVT របស់ប្រទេសស៊ុយអែត បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតគ្រោងនឹងបង្កើនអាយុកាតព្វកិច្ចអតិបរមាទាហាន សម្រាប់អតីតមន្ត្រីយោធា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ សំណើនេះកើតឡើងខណៈ ប្រទេសស៊ុយអែតផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់ការកសាងយោធារបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីខែមុន មេដឹកនាំណាតូបានយល់ព្រមបង្កើនគោលដៅសម្រាប់ការចំណាយលើវិស័យការពារជាតិពី 2% ទៅ 5% នៃផលិតផលក្នុងស្រុកសរុប ដោយ 3.5% ត្រូវបានត្រៀមដោយផ្ទាល់ទៅឱ្យយោធា ហើយនៅសល់គឺសំដៅឆ្ពោះទៅរកគំនិតផ្តួចផ្តើមផ្នែកសន្តិសុខកាន់តែទូលំទូលាយ។

យោងតាមរបាយការណ៍ ទីក្រុង Stockholm (ស៊ុយអែត) នឹងបង្កើនដែនកំណត់អាយុសម្រាប់ការហៅមកវិញចំពោះអតីតមន្ត្រីចូលបម្រើយោធាពី ៤៧ឆ្នាំ ទៅ ៧០ ឆ្នាំ។

ចំណាត់ការនេះកើតចេញពីគណៈកម្មាការចាត់តាំងដោយរដ្ឋាភិបាលដែលមានភារកិច្ចដោះស្រាយការជ្រើសរើសយោធារយៈពេលវែង។ ក្រុមនេះស្នើឱ្យលុបចោលច្បាប់បច្ចុប្បន្នដែលដកអតីតបុគ្គលិកចេញពីបញ្ជីយោធាបន្ទាប់ពីដប់ឆ្នាំដោយគ្មានការបណ្តុះបណ្តាល អនុញ្ញាតឱ្យមន្រ្តីដែលមានកាតព្វកិច្ចសកម្ម ឬបម្រុងយ៉ាងហោចណាស់មួយឆ្នាំ នៅតែមានសិទ្ធិទទួលបានការហៅចូលយោធាវិញរហូតដល់អាយុ ៧០ ឆ្នាំ។

សំណើនេះគឺជាផ្នែកមួយនៃផែនការទូលំទូលាយដើម្បីជំរុញយោធា។ ប្រទេសស៊ុយអែត ដែលបានចូលជាសមាជិកណាតូក្នុងខែមីនា ឆ្នាំ ២០២៤ បានសន្យាថានឹងបង្កើនបុគ្គលិកយោធារបស់ខ្លួនជិតពីរដងឱ្យដល់ ១១៥.០០០ នាក់នៅឆ្នាំ ២០៣០ គឺពីចំនួន ៦០.០០០នាក់ ក្នុងឆ្នាំ ២០២៣ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top