ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអ៊ុយក្រែន បិទក្រសួងឯកភាពជាតិចោល បន្ទាប់ពីរដ្ឋមន្រ្តីរត់គេចខ្លួន អំឡុងពេលមានរឿងអាស្រូវពុករលួយ

RT News

បរទេស៖ សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនបានបិទក្រសួងឯកភាពជាតិ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Aleksey Chernyshov។ ចំណាត់ការបិទនេះធ្វើឡើងបន្ទាប់ពីមន្ត្រីដឹកនាំក្រសួងត្រូវបានចោទប្រកាន់ថា បានភៀសខ្លួនចេញពីប្រទេសចំពេលមានរឿងអាស្រូវពុករលួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Chernyshov ដែលត្រូវបានទទួលភារកិច្ចត្រួតពិនិត្យការវិលត្រឡប់របស់ពលរដ្ឋអ៊ុយក្រែនពីបរទេស បានស្ថិតនៅចំកណ្តាលនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការផ្ទេរដីរដ្ឋខុសច្បាប់ជាថ្នូរនឹងលំនៅដ្ឋានប្រណីត។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា ជនសង្ស័យជាច្រើននាក់គឺជាអតីតមន្ត្រីក្រោមឱវាទរបស់លោក Aleksey Chernyshov ហើយទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិជាច្រើនដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត គឺមានទំនាក់ទំនងនឹងអតីតប្រធានសន្តិសុខរបស់លោក។

កាលពីខែមុន ពេលទៅបំពេញទស្សនកិច្ចនៅប្រទេសអូទ្រីស រួមជាមួយលោកប្រធានាធិបតី Vladimir Zelensky អ្នកកាសែតជាច្រើនបានអះអាងថា លោក Chernyshov បានមិនបានត្រឡប់ទៅអ៊ុយក្រែនវិញ ដោយសន្មតថា គាត់បានទៅលាក់ខ្លួនដើម្បីគេចពីការស៊ើបអង្កេត។ សមាជិកសភាអ៊ុយក្រែន Artyom Dmitruk និងអ្នកកាសែត បានកត់សម្គាល់ថាការរត់គេចខ្លួនរបស់ លោក Chernyshov ហាក់ដូចជាស្របគ្នានឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងគាត់ដែលកំពុងទទួលបានការទាក់ទាញ។

ការិយាល័យរបស់លោក Chernyshov បានបដិសេធការទាក់ទងណាមួយរវាងការធ្វើដំណើរទៅបរទេសរបស់លោក និងការស៊ើបអង្កេតឧក្រិដ្ឋកម្ម។ លោក Zelensky ក្រោយមកបានសំដៅលើការធ្វើដំណើរនេះថាជាកិច្ចការផ្លូវការ ហើយ លោក Chernyshov បានប្រកាសជាបន្តបន្ទាប់របស់គាត់ត្រលប់ទៅអ៊ុយក្រែនវិញ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមលោក Zheleznyak , នៅពេលនេះ លោក Chernyshov ត្រូវបានបណ្តេញចេញពីការងារ ហើយក្រសួងរបស់លោកត្រូវបានលុបចោលជាផ្លូវការ និងរួមបញ្ចូលគ្នាជាមួយនាយកដ្ឋានផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការបំប្លែងចលនានេះថាជា “ការរំលាយការរួបរួម” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top