ព័ត៌មានអន្តរជាតិ

ប៉ូលីស និងទាហានប៉ារ៉ាថៃ ៨នាក់រងរបួស ដោយសារការបំផ្ទុះគ្រាប់បែក ពេលកំពុងល្បាតនៅខេត្តភាគខាងត្បូង

បរទេស: មន្ត្រី​ប៉ូលិស​បួន​នាក់​ និង​ក្រុមយោធភូមិភាគ​ចំនួនបួន​នាក់​បាន​រង​របួស​ស្រាល​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក IED នៅ​តាម​ផ្លូវ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ខេត្ត​ណារ៉ាធីវ៉ាត់ និង​ខេត្តយ៉ាឡា​ថថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន PBS ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅក្នុងឧបទ្ទវហេតុបំផ្ទុះដំបូង អង្គភាពប៉ូលិសពិសេសមួយកំពុងធ្វើដំណើរទៅចូលរួមជាមួយអង្គភាពយោធាប៉ារ៉ា ដើម្បីផ្តល់ការការពារដល់អ្នកភូមិនៅ Ban Nam Hom ស្រុក Dusongyo ក្នុងខេត្ត ណារ៉ាធីវ៉ាត់ នៅពេលនោះដែលរថយន្តភីកអាប់របស់ពួកគេត្រូវបានបំផ្ទុះ ។

ការ​ផ្ទុះ​នេះ​បាន​បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​បួន​នាក់​រង​របួស​ស្រាល​ប៉ុណ្ណោះ​ដោយបណ្តាលឲ្យ​ឈឺ​ទ្រូង និង​បញ្ហា​ត្រចៀក។

ឧប្បត្តិហេតុមួយទៀតនៅក្នុងស្រុក Banan Sata ខេត្ត យ៉ាឡា កងអនុសេនាធំយោធាប៉ារ៉ាមួយកំពុងល្បាតជាប្រចាំ នៅពេលដែលគ្រាប់បែក IED នៅតាមដងផ្លូវត្រូវបានបំផ្ទុះពីចម្ងាយ ដែលបណ្តាលឱ្យពួកគេបួននាក់រងរបួស៕

ប្រែសម្រួល: ណៃ តុលា

To Top