ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ស្នើរដ្ឋមន្ត្រីសេដ្ឋកិច្ច ដឹកនាំរដ្ឋាភិបាល

RT News

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកបានផ្តល់ជូនឧបនាយករដ្ឋមន្ត្រីទីមួយ និងរដ្ឋមន្ត្រីសេដ្ឋកិច្ច អ៊ុយក្រែនលោក Yulia Svyrydenko នូវតំណែងជានាយករដ្ឋមន្ត្រី ដែលជាតំណែង មួយអាចដឹកនាំប្រទេសអ៊ុយក្រែនបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុង សារបង្ហោះនៅលើបណ្ដាញ Telegram ថា “ខ្ញុំបានស្នើឱ្យលោក  Yulia Svyrydenko ដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន និងបន្តការងារ របស់ខ្លួនយ៉ាងសំខាន់” ។

លោកបន្ថែមថា លោកទន្ទឹងរង់ចាំមើលផែនការ សកម្មភាពរបស់រដ្ឋាភិបាលថ្មី នាពេលខាងមុខ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Denys Shmyhal បានដឹកនាំរដ្ឋាភិបាល អ៊ុយក្រែន ចាប់តាំងពីខែមីនាឆ្នាំ២០២០ ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top