ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ចង់ឲ្យអាមេរិកនិងណាតូ គួរតែគោរព ចំពោះជំហរបស់ខ្លួន នៅក្នុងជម្លោះអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា រុស្ស៊ីរំពឹងថា សហរដ្ឋអាមេរិក និងអង្គការណាតូ នឹង អាចចាត់ទុកជំហររបស់ខ្លួន លើជម្លោះអ៊ុយក្រែន គឺជារឿងដ៏ចាំបាច់បំផុតមួយ ដោយទីក្រុង​ម៉ូស្គូនឹង​បដិសេធ​រាល់​ការ​ប៉ុនប៉ងទាំងឡាយក្នុងការ​ដាក់​សម្ពាធ​លើបញ្ហានេះ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានគំរាម ដាក់ពន្ធបន្ទាប់បន្សំរហូតដល់១០០ភាគរយ ទៅលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី លុះត្រាតែមានការរីកចម្រើន ឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន ក្នុងរយៈពេល៥០ថ្ងៃ។

ក្នុងនោះផងដែរលោក Trump ក៏បានប្រកាសដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តបញ្ជូនអាវុធទៅកាន់ទីក្រុងគៀវ តាមរយៈអង្គការណាតូ ដែលនឹងគ្រប់គ្រងការទូទាត់ និងការចែកចាយអាវុធ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ លោក Ryabkov បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងណាមួយ ដើម្បីធ្វើការទាមទារ អនុញ្ញាតឱ្យតែការចេញឱសានវាទ គឺមិនអាចទទួលយកបាន ឡើយចំពោះទីក្រុងម៉ូស្គូ។

អ្នកការទូតជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែបើក ចំហចំពោះការចរចា និងចាត់ទុកការទូត ជាជម្រើសដ៏ល្អបំផុត ដែលទោះជាយ៉ាង ណាក៏ដោយ លោកបានព្រមានថា ប្រសិនបើឆន្ទៈរបស់ទីក្រុងម៉ូស្គូ ក្នុងការចរចា មិនត្រូវបានឆ្លើយ តបត្រឹមត្រូវទេ វានឹងបន្តគោលបំណង របស់ខ្លួន តាមរយៈមធ្យោបាយយោធា ហើយជម្លោះអ៊ុយក្រែននឹងបន្តជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top