ព័ត៌មានអន្តរជាតិ

លោក Trump ជឿជាក់ថា ប្រទេសរុស្សីនឹងទទួលជ័យជំនះ នៅក្នុងបញ្ហាជម្លោះនៅអ៊ុយក្រែន

xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍ ដោយដកស្រង់ សម្តីមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump ជឿជាក់ថា ជ័យជំនះរបស់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន គឺជៀសមិនរួចនោះទេ។

កាលពីថ្ងៃចន្ទ លោក Trump បានគំរាមដាក់ពន្ធបន្ទាប់បន្សំ របស់សហរដ្ឋអាមេរិករហូតដល់១០០ភាគរយ លើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី លុះត្រាតែមានការឈានទៅ រកកិច្ចព្រមព្រៀង សន្តិភាពមួយត្រូវ បានធ្វើឡើងក្នុងរយៈពេល៥០ថ្ងៃ ។
លោកក៏បានអនុញ្ញាតឲ្យមាន ការចែកចាយ សព្វាវុធថ្មីទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវចំណាយសម្រាប់សមាជិក ណាតូអឺរ៉ុប។ ក្រុង​ម៉ូស្គូ​បាន​ព្រមាន​ថា​ការ​ប្រកាស​របស់​លោក Trump អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ដោយ​ក្រុង​គៀវ​ថា​ជា​សញ្ញា​ដើម្បី​បន្ត​សង្រ្គាមប៉ុណ្ណោះ ។

យោងតាម Politicoដដែលបានឲ្យដឹងទៀតថា លោក Trump បានសម្រេចចិត្ត បង្កើនសម្ពាធលើទីក្រុងមូស្គូ ចេញពីការខកចិត្តជាមួយនឹង ការបន្តការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែនហើយ ប្រភពបានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិកជឿជាក់ថាទីក្រុង មូស្គូអាចទទួលបានជ័យជំនះផ្នែកយោធា ប្រឆាំងនឹងទីក្រុងគៀវដោយក្នុងនោះ ដោយសារតែសេដ្ឋកិច្ចកាន់តែធំ និង យោធាកាន់តែធំរបស់រុស្សី ។

មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មាន ដោយកត់សម្គាល់ពីវឌ្ឍនភាព របស់ទីក្រុងមូស្គូនៅលើសមរភូមិថា ទស្សនៈរបស់ប្រធានាធិបតីគឺរុស្ស៊ីនឹងឈ្នះ ប៉ុន្តែយើងគ្រាន់តែចាំបាច់រង ចាំពេលវេលានោះមកដល់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top