បរទេស៖យោងតាម ការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាល ពីថ្ងៃអង្គារថា លោកបានប្រាប់លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន កុំឱ្យកំណត់គោលដៅលើទីក្រុងមូស្គូ ជាមួយនឹងការវាយប្រហារដោយយោធា។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការរំពឹង ទុករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថាលោកបានលើកទឹកចិត្ត ទីក្រុងគៀវឱ្យធ្វើការវាយប្រហារ ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ី។
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Trump បានសួរលោក Zelensky ជាលក្ខណៈឯកជនថាតើគាត់ អាចវាយលុកទីក្រុងមូស្គូ និងទីក្រុង St. Petersburg ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដែលយ៉ាង ណាក្តីលោក Zelensky ត្រូវបានគេរាយការណ៍ថា បានឆ្លើយតបថា គាត់អាចធ្វើបាន។
នៅពេលសួរអ្នកសារព័ត៌មានថាតើលោកZelensky គួរតែបាញ់មីស៊ីលទៅកាន់រដ្ឋធានីរបស់រុស្ស៊ីឬអត់នោះ Trump បានឆ្លើយថា៖ទេ គាត់មិនគួរតម្រង់គោលដៅលើទីក្រុងមូស្គូទេ។
ដោយឡែកងាកទៅខាងទី ក្រុងមូស្គូវិញខ្លួន នៅតែអះអាងការបើកចំហទ្វា ចំពោះការចរចាជាមួយ ក្រុងគៀវនៅតែមាននៅឡើយ ប៉ុន្តែមិនទាន់ ទទួលបានការឆ្លើយតបថា នៅពេលណាដែលការចរចា សន្តិភាពថ្មី នឹងប្រព្រឹត្តទៅនៅឡើយទេ។
គួរឲ្យដឹងដែរថាភាគីទាំងពីរបានធ្វើការចរចា ដោយផ្ទាល់ចំនួន២ លើករួចមកហើយក្នុងទីក្រុងអ៊ីស្តង់ប៊ុល រហូតមកដល់ពេលនេះ ប៉ុន្តែមិនមានការទម្លាយ ណាមួយត្រូវបានសម្រេចឡើយ ក្រៅពីកិច្ចព្រមព្រៀង ដើម្បីអនុវត្តការផ្លាស់ប្តូរ អ្នកទោសទ្រង់ទ្រាយធំតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
